រូបថតប្រចាំសប្តាហ៍៖ ផលិតផលខ្មែរផលិតពីដើម «ចចូត» គឺផលិតផលរបស់ Maya Handicrafts ដ៏ប្រណិត ប្រកបដោយការច្នៃប្រឌិតខ្ពស់
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦—










ផលិតផលខ្មែរផលិតពីដើម «ចចូត» គឺផលិតផលរបស់ Maya Handicrafts ដែលផលិតដោយដៃបែបប្រណិត ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ របស់សិប្បករខ្មែរ ដែលមានលក់នៅលើទីផ្សារកម្ពុជារយៈពេលជាង១០ឆ្នាំ និងនាំចេញក្រៅប្រទេសដូចជា ជប៉ុន កូរ៉េ ចិនតៃវ៉ាន់ ស្វីស អាម៉េរិក និងប្រទេស និងតំបន់មួយចំនួនទៀត។
សូមបញ្ជាក់ថា ផលិតផលនេះផលិតពីដើម ចចូត មានកាបូប មួក ស្មុក កន្ទេល កម្រាលទ្រចាន កែវ និងផលិតផលជាច្រើនមុខផ្សេងទៀត។ សិប្បកម្ម Maya Handicrafts មានទីតាំងនៅភូមិ-ឃុំអរិយក្សត្រ ក្រុងអរិយក្សត្រ ខេត្តកណ្តាល។
រូបថត៖ លន ហ្សាឌីណា





