សម្តេចធិបតី ជួបស្វាគមន៍ ប្រធានរដ្ឋសភាអូស្រ្តាលី ប្រធានព្រឹទ្ធសភាឥណ្ឌូនេស៊ី និងប្រធានសភាប្រជាជនម៉ាល់ឌីវ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦—






សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ទទួលជួបស្វាគមន៍ ឯកឧត្តម Milton Dick ប្រធានរដ្ឋសភាអូស្ត្រាលី ឯកឧត្តម Sultan Baktiar Najamudin ប្រធានព្រឹទ្ធសភា នៃសាធារណរដ្ឋឥណ្ឌូនេស៊ី និងឯកឧត្តម Abdul Raheem Abdulla ប្រធានសភាប្រជាជន នៃសាធារណរដ្ឋម៉ាល់ឌីវ ក្នុងឱកាសដែល ឯកឧត្តម អញ្ជេីញចូលរួមក្នុងសន្និសីទប្រធានសភានៃអន្តរសភាលើកទី២ (ISC-2) ដែលកម្ពុជាធ្វើជាម្ចាស់ផ្ទះ។
ក្នុងឱកាសនៃជំនួបស្វាគមន៍នារសៀលថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៦នេះ នៅវិមានសន្តិភាព រាជធានីភ្នំពេញ សម្តេចធិបតី បានជូនពរ ឯកឧត្តម និងគណៈប្រតិភូមានការស្នាក់នៅប្រកបដោយភាពរីករាយ និងអនុស្សាវរីយ៍ដ៏ល្អនៅកម្ពុជា។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





