សមត្ថកិច្ចកម្ពុជាបណ្ដេញជនជាតិថៃលួចស្នាក់នៅខុសច្បាប់ចំនួន៤៤នាក់ត្រឡប់ទៅប្រទេសកំណើតវិញ
AKP បន្ទាយមានជ័យ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦--ខេត្តបន្ទាយមានជ័យ៖ សមត្ថកិច្ចជំនាញច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែតបានបណ្ដេញជនជាថៃប្រុស ស្រីចំនួន៤៤នាក់ដែលមកស្នាក់នៅខុសច្បាប់ឲ្យទៅប្រទេសខ្លួនវិញនៅវេលាម៉ោង១០:០០នាទីព្រឹកថ្ងៃសុក្រ ទី២១ ខែសីហា ឆ្នាំ២០២៦នេះ។

សមត្ថកិច្ចបានបញ្ជាក់ថាៈ លោកឧត្ដមសេនីយ៍ត្រី អ៊ី ចំរើន នាយប៉ុស្តិ៍នគរបាលច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត បានដឹកនាំមន្ត្រីក្រោមឱវាទសហការជាមួយកម្លាំងស្នាក់ការត្រៀមបណ្ដេញចេញខេត្តសៀមរាប នាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី អគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដឹកនាំដោយលោកឧត្ដមសេនីយ៍ទោ យឿម ម៉ាន់ អនុប្រធាននាយកដ្ឋានស៊ើបអង្កេតនិងអនុវត្តនីតិវិធី និងស្ថាប័នពាក់ព័ន្ធធ្វើការប្រគល់ទទួល និងបណ្ដេញជនជាតិថៃ(ពាក់ព័ន្ធបទល្មើសលួចស្នាក់នៅខុសច្បាប់និងអនុវត្តទោសចប់) ចេញពីប្រទេសចំនួន ៤៤នាក់ ក្នុងនោះស្រី ១៦នាក់ ។

តាមច្រកទ្វារព្រំដែនអន្តរជាតិប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ឈមនឹងច្រកទ្វារព្រំដែនអន្តរជាតិបានខ្លងលឹក ស្រុកអារញ្ញប្រាថេត ខេត្តស្រះកែវ ប្រទេសថៃ ៕


ដោយ៖ វិសាល





