ចិន និងអូស្ត្រាលី បង្ក្រាបករណីរត់ពន្ធបារីឆ្លងដែន
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៦ -- ក្រសួងសន្តិសុខសាធារណៈចិនបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា អាជ្ញាធរគយចិនប្រឆាំងការរត់ពន្ធនិងទីភ្នាក់ងារអនុវត្តន៍ច្បាប់ព្រំដែនអូស្ត្រាលី បានបង្ក្រាបករណីរត់ពន្ធថ្នាំជក់ឆ្លងដែនដ៏សំខាន់មួយតាមរយៈប្រតិបត្តិការអនុវត្តន៍ច្បាប់រួមគ្នា។
ក្រសួងបាននិយាយថា ភាគីទាំងពីរបានរឹបអូសបារីរត់ពន្ធជាង ៩០លានដើមនៅក្នុងប្រតិបត្តិការនេះ ដែលជាលទ្ធផលដ៏សំខាន់មួយនៅក្នុងការបង្ក្រាបរួមគ្នារបស់ពួកគេលើការរត់ពន្ធថ្នាំជក់ឆ្លងដែន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





