ឯកឧត្តម នេត្រ ភក្ត្រា អញ្ជើញដឹកនាំកិច្ចប្រជុំអំពីការកែសម្រួល បែងចែកភារកិច្ច និងចាត់តាំងបន្ថែម ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក និងក្រុង នៃខេត្តក្រចេះ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦—









ឯកឧត្តម នេត្រ ភក្រ្តា សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ និងជាប្រធានគណៈបញ្ជាការយុទ្ធនាការបោះឆ្នោតសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ/សង្កាត់ ឆ្នាំ២០២៧ មូលដ្ឋានខេត្តក្រចេះ អញ្ជើញដឹកនាំកិច្ចប្រជុំអំពីការកែសម្រួល បែងចែកភារកិច្ច និងចាត់តាំងបន្ថែម ក្រុមការងារគណបក្សចុះ មូលដ្ឋានស្រុក និងក្រុង ព្រមទាំងផែនការយុទ្ធនាការឆ្ពោះទៅកាន់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សា ឃុំ/សង្កាត់ ឆ្នាំ២០២៧ សម្រាប់ខេត្តក្រចេះ។
កិច្ចប្រជុំនេះមានការអញ្ជើញចូលរួមពីសំណាក់អនុប្រធានការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ព្រមទាំងសមាជិក សមាជិកាដែលជាក្រុមការងារគណបក្សចុះមូលដ្ឋានខេត្តក្រចេះ ជាច្រើនរូបទៀត នាព្រឹកថ្ងៃទី១៥ ខែសីហា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។
រូបថត៖ ខឹម សុវណ្ណារ៉ា





