ខែកក្កដាក្លាយជាខែក្តៅបំផុតមិនធ្លាប់មានក្នុងកំណត់ត្រានៅប្រទេសបារាំង
AKP ភ្នំពេញ ថ្ងៃទី០៥ ខែសីហា ឆ្នាំ២០២៦ -- ស្ថាប័នឧតុនិយមរបស់ប្រទេសបារាំងបានប្រកាសថា ខែកក្កដា ឆ្នាំ២០២៦ គឺជាខែក្តៅបំផុតដែលមិនធ្លាប់មាននៅក្នុងប្រទេសបារាំងចាប់តាំងពីការតាមដានបានចាប់ផ្តើមនៅឆ្នាំ១៩០០ ដោយលើសពីកម្រិតក្តៅកំពូលក្នុងប្រវត្តិសាស្ត្រដែលបានកត់ត្រានៅក្នុងឆ្នាំ២០០៣ និងឆ្នាំ២០០៦។ ខែនេះក៏ជាខែស្ងួតបំផុតទីបីរបស់ប្រទេសផងដែរ ដែលត្រូវបានសម្គាល់ដោយកង្វះទឹកភ្លៀងប្រមាណជិត ៧០% និងស្ថានភាពគ្រោះរាំងស្ងួតធ្ងន់ធ្ងរ ដែលបានរុញសំណើមដីជាមធ្យមឱ្យធ្លាក់ចុះដល់កម្រិតទាបបំផុត។
ស្ថានភាពធ្ងន់ធ្ងរត្រូវបានជំរុញដោយរលកកំដៅរយៈពេល ១៦ថ្ងៃចាប់ពីថ្ងៃទី០៤ ដល់ថ្ងៃទី១៩ ខែកក្កដា ដែលជារយៈពេលវែងបំផុតទីបីនៅក្នុងកំណត់ត្រា។ សីតុណ្ហភាពកំពូលបានកំណត់ស្តង់ដារជាតិជាប្រវត្តិសាស្ត្រដោយសង្កាត់ Marignane មានលើសពី ៤០អង្សាសេជាលើកដំបូងហើយសង្កាត់ Vives ក្តៅ ៤០,៥អង្សាសេ បានបង្កើតកំណត់ត្រាសម្រាប់សីតុណ្ហភាពអប្បបរមាខ្ពស់បំផុត និងនៅពេលយប់មានសីតុណ្ហភាព ៣០,៦អង្សាសេ។
ស្ថានភាពកំដៅ និងស្ងួតរួមបញ្ចូលគ្នា បានប៉ះពាល់យ៉ាងខ្លាំងដល់វិស័យកសិកម្ម និងបង្កឱ្យមានភ្លើងឆេះព្រៃយ៉ាងទូលំទូលាយ ដែលនាំឱ្យមានការព្រមានពណ៌ទឹកក្រូចនៅទូទាំងនាយកដ្ឋានជាច្រើន។ ភ្លើងឆេះព្រៃដែលសកម្ម និងអាចទប់ស្កាត់បាននៅក្នុងតំបន់មួយចំនួន ដូចជាតំបន់ Var តំបន់ Drôme និងតំបន់ Gironde ដែលបានបំផ្លាញផ្ទះរាប់រយខ្នង និងដុតបំផ្លាញដីរាប់ពាន់ហិកតា ដែលទាមទារឱ្យមានការដាក់ពង្រាយអ្នកពន្លត់អគ្គីភ័យជាបន្តបន្ទាប់ ដើម្បីការពារការផ្ទុះឡើងជាថ្មី៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ AA-AKP)





