កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ខេត្តព្រះសីហនុ
AKP ព្រះសីហនុ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--ព្រឹកថ្ងៃអង្គារទី៤ ខែសីហា ឆ្នាំ២០២៦ ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ និងលោក ឯម ភាព អភិបាល រង នៃគណៈអភិបាលខេត្តព្រះសីហនុ អញ្ជើញដឹកនាំកិច្ចប្រជុំសាមញ្ញលើកទី ២៧ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុ អាណត្តិទី៤ ដោយមានការចូលរួមពីឯកឧត្តម លោក ជំទាវ សមា ជិក សមាជិកាក្រុមប្រឹក្សាខេត្ត លោកអភិបាលរងខេត្ត លោក នាយក នាយករង រដ្ឋបាលខេត្ត អភិបាលក្រុង ស្រុក ប្រធានមន្ទីរ អង្គភាព ជំនាញពាក់ព័ន្ធ និងទីចាត់ការ-អង្គភាព ការិយាល័យ ចំណុះសាលាខេត្តព្រះសីហនុ។

កិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្តព្រះសីហនុអាណត្តិទី៤ មានរបៀបវារៈចំនួន១០ យកមកពិនិត្យ និងពិភាក្សា រួមមាន៖
១.ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបៀបវារៈ នៃកិច្ចប្រជុំសាមញ្ញលើកទី២៧ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
២.ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំសាមញ្ញលើកទី២៦ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៣. ពិនិត្យ និងអនុម័តលើសេចក្តីព្រាងកំណត់ហេតុកិច្ចប្រជុំវិសាមញ្ញលើកទី៩ របស់ក្រុមប្រឹក្សាខេត្ត អាណត្តិទី៤
៤. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំខែកក្កដា ឆ្នាំ២០២៦ ស្តីពីការអនុវត្តការងាររបស់រដ្ឋបាលខេត្ត (គិតចាប់ពីថ្ងៃទី២២ ខែមិថុនា ឆ្នាំ២០២៦ ដល់ថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៦) ។

៥. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងរបាយការណ៍ប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់រដ្ឋបាលខេត្តព្រះសីហនុ
៦. ពិនិត្យ ពិភាក្សា និងអនុម័តលើសេចក្តីព្រាងសេចក្តីសម្រេច ស្តីពីការកែសម្រួលប្រការ១ នៃសេចក្តីសម្រេចលេខ ០៦៧/២៤ សសរ ចុះថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២៤ របស់រដ្ឋបាលខេត្ត ព្រះសីហនុ ស្តីពីការបង្កើតគណៈកម្មការរៀបចំគម្រោងរបស់រដ្ឋបាលខេត្តព្រះសីហនុ

៧.ស្តាប់របាយការណ៍របស់៖
-គណៈកម្មាធិការសម្របសម្រួលបច្ចេកទេសខេត្ត
- គណៈកម្មាធិការពិគ្រោះយោបល់កិច្ចការស្ត្រី និងកុមារខេត្ត
-គណៈកម្មាធិការលទ្ធកម្មខេត្ត
-គណៈកម្មាធិការរៀបចំដែនដី នគរូបនីយកម្មខេត្ត
-ការិយាល័យប្រជាពលរដ្ឋខេត្ត
៨.ពិនិត្យ ពិភាក្សា និងអនុ ម័តលើសេចក្តីព្រាងតារាងបែងចែកប្រាក់រង្វាន់លើកទឹកចិត្ត ជូនមន្ត្រីរាជការសាលាខេត្តព្រះសីហនុ ប្រចាំខែកក្កដា ឆ្នាំ២០២៦
៩.បញ្ហាផ្សេងៗ។

បន្ទាប់ពីបានរាយការណ៍របស់មន្ទីរ អង្គភាព រដ្ឋបាលក្រុង ស្រុក រួចមក ឯកឧត្តម វង្ស ផាណាត ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ បានធ្វើការវាយតម្លៃ និង កោតសរសើរចំពោះមន្ទីរ អង្គភាព ក្រុងស្រុកដែលបានអនុវត្តតួនាទី ភារកិច្ចរបស់ខ្លួនដោយការទទួល ខុសត្រូវខ្ពស់ ជាពិសេសការអនុវត្តគោលនយោ បាយរបស់រាជរដ្ឋាភិបាលភូមិឃុំ សង្កាត់ មានសុវត្ថិ ភាពដោយធ្វើយ៉ាងណាបង្ការទប់ស្កាត់បទល្មើសគ្រឿងញៀន ក្មេងទំនើងដោយធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋនៅមូលដ្ឋានមានសេចក្តីសុខ គ្មានអំពើលួចឆក់ ទន្ទឹមនឹងការអនុវត្តគោលនយោបាយភូមិឃុំ សង្កាត់មានសុវត្ថិភាព យើងក៏ត្រូវពិនិត្យតាមដាន ស្រាវជ្រាវបោសសំអាត (Scams Online) កុំឪ្យកើតមានៅក្នុងភូមិសាស្ត្រខេត្តរបស់យើង ។

ទន្ទឹមនោះ ឯកឧត្ដម ប្រធានក្រុមប្រឹក្សាខេត្តព្រះសីហនុ ក៏បានជំរុញឲ្យអាជ្ញាធរគ្រប់ថ្នាក់បន្តយកចិត្តទុកដាក់រៀបចំអនាម័យបរិស្ថាន ដើម្បីទទួលភ្ញៀវ ទេសចរ និងវិនិយោគចិន ព្រោះរាជរដ្ឋាភិបាល បានលើកលែង VISA ចំពោះភ្ញៀវទេសចរចិន ចាប់ពីថ្ងៃទី១៥ ខែមិថុនា រហូតដល់ថ្ងៃទី១៥ ខែតុលា ២០២៦ ដែលជាឪកាសដែលកម្ពុជាស្រូបយកភ្ញៀវទេសចរចិន និងអ្នកវ៨និតយោគ ចិនមកកាន់កម្ពុជាកាន់តែ ច្រើននៅពេលខាងមុខ ៕
ដោយ៖ ងូ សុមុនី





