រដ្ឋបាលខេត្តឧត្តរមានជ័យ ចែកវិញ្ញាបនប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ ជូនប្រជាពលរដ្ឋ ១១ភូមិ
AKP ឧត្តរមានជ័យ ថ្ងៃទី៣ ខែសីហា ឆ្នាំ២០២៦--





រដ្ឋបាលខេត្តឧត្តរមានជ័យ សហការជាមួយមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត រៀបចំពិធីចែកវិញ្ញាបនប័ណ្ណសម្គាល់ម្ចាស់អចលនវត្ថុ (ប័ណ្ណកម្មសិទ្ធិដីធ្លី) ជូនដល់ប្រជាពលរដ្ឋនៅភូមិចំនួន ១១ ក្រោមអធិបតីភាព ឯកឧត្តម មាន ចាន់យ៉ាដា អភិបាល នៃគណៈអភិបាលខេត្តឧត្តរមានជ័យ នាព្រឹកថ្ងៃទី០៣ ខែសីហា ឆ្នាំ២០២៦ នៅឃុំបេង ស្រុកបន្ទាយអំពិល។
រូបថត៖ AKP-ឧត្តរមានជ័យ





