វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ រៀបចំកិច្ចប្រជុំក្រុមប្រឹក្សាភិបាល លើកទី៣ នៃអាណត្តិទី២
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦-- ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និង ជាប្រធានក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ បានដឹកនាំកិច្ចប្រជុំក្រុមប្រឹក្សាភិបាលវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ លើកទី៣ នៃអាណត្តិទី ២ នាព្រឹកថ្ងៃទី ៤ ខែ សីហា ឆ្នាំ ២០២៦ នៅវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ។ កិច្ចប្រជុំនេះ មានការអញ្ជើញចូលរួមពី ឯកឧត្តម លោក ដែលជាសមាជិកក្រុមប្រឹក្សាភិបាល និង មន្ត្រីត្រួតពិនិត្យថវិកាប្រចាំវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ ។

អង្គប្រជុំ បានពិនិត្យពិភាក្សាលើរបៀបវារៈសំខាន់ៗ ចំនួន ៤ រួមមាន៖ ១. របាយការណ៍សមិទ្ធកម្មពាក់កណ្តាលឆ្នាំ ២០២៦ និង ទិសដៅអនុវត្តបន្ត របស់វិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ, ២. ពិនិត្យពិភាក្សា និង អនុម័តលើសេចក្តីព្រាងផែនការយុទ្ធសាស្ត្រថវិកា ឆ្នាំ២០២៧-២០២៩ និង គម្រោងកញ្ចប់ថវិកាឆ្នាំ២០២៧ ៣. ពិនិត្យពិភាក្សា និង អនុម័តលើសេចក្តីព្រាងប្រកាសស្តីពី ថ្លៃសេវាបណ្តុះបណ្តាល នៅវិទ្យាស្ថានសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ មាន៤ ផ្សេងៗ ។


កិច្ចប្រជុំក្រុមប្រឹក្សាភិបាលអាណត្តិទី២ លើកទី៣ នេះ បានប្រព្រឹត្តទៅដោយរលូន និង ទទួលបានលទ្ធផលជាផ្លែផ្កា ស្របតាមការរំពឹងទុក ។ តាមរយៈការតម្រង់ទិសដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ប្រធានក្រុមប្រឹក្សាភិបាល, វិទ្យាស្ថានសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នឹងបន្តខិតខំប្រឹងប្រែងលើកកម្ពស់គុណភាពនៃការបណ្តុះបណ្តាល និង អភិវឌ្ឍសមត្ថភាពមន្ត្រីរាជការ ឱ្យកាន់តែមានប្រសិទ្ធភាព សំដៅចូលរួមចំណែកគាំទ្រដល់ការកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ របស់រាជរដ្ឋាភិបាលកម្ពុជា ឱ្យទទួលបានជោគជ័យ តាតាមការរំពឹងទុក៕
ដោយ៖ ទូច វលក័្ខណ (ប្រភព:ក្រសួងសេដ្ឋកិច្ច)





