កម្ពុជា និងបណ្ដារដ្ឋសហគមន៍អាស៊ានបើកកិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ានលើកទី៤៧ ស្តីពីបញ្ហាគ្រឿងញៀន
AKP ភ្នំពេញ ថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦--ឯកឧត្តម នាយឧត្តមសេនីយ មាស វិរិទ្ធ អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងជាប្រធានប្រតិភូបានដឹកនាំប្រតិភូកម្ពុជា បានចូលរួមនៅក្នុង “កិច្ចប្រជុំមន្ត្រីជាន់ខ្ពស់អាស៊ាន លើកទី៤៧ ស្តីពីបញ្ហាគ្រឿងញៀន និងកិច្ចប្រជុំពាក់ព័ន្ធ (47TH ASEAN Senior Officials Meeting on Drug Matters and Its Related Meeting) ព្រឹកថ្ងៃទី៤ ខែសីហា ឆ្នាំ២០២៦ ។

ប្រជុំនេះជាកិច្ចប្រជុំពីចម្ងាយ Zoom ដែល ប្រទេសថៃ ជាម្ចាស់ផ្ទះរៀបចំ ដោយមានការអញ្ជើញចូលរួមពីបណ្ដារដ្ឋទាំង១១ នៃសហគមន៍ប្រជាជាតិអាស៊ាន និងលេខាធិការដ្ឋានអាស៊ាន។
ក្នុងនាមភាគីកម្ពុជា ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះ ឯកឧត្តម លោកជំទាវ ប្រធានគណៈប្រតិភូ តំណាងរដ្ឋសមាជិកអាស៊ានទាំងអស់ លេខាធិការដ្ឋានអាស៊ាន និងអ្នកចូលរួមទាំងអស់នៃកិច្ចប្រជុំនេះ សូមមានសុខភាពល្អ ទទួលបានជោគជ័យ និងវិបុលភាពក្នុងការបំពេញភារកិច្ច។

ក្នុងឱកាសនោះ ឯកឧត្តម នាយឧត្តមសេនីយ៍ មាស វិរិទ្ធ បានថ្លែងថា កម្ពុជាជឿជាក់យ៉ាងមុតមាំថាកិច្ចប្រជុំរបស់យើងរយៈពេលពីរថ្ងៃ ពី៤-៥ ខែសីហា ឆ្នាំ២០២៦ នឹងដំណើរការទៅដោយរលូន និងជោគជ័យ អាចឱ្យយើងអាចពិនិត្យ និងពិភាក្សាអំពីសមិទ្ធផលរបស់យើងដោយឆ្លុះបញ្ចាំងពីចំណុចខ្លាំងនិងចំណុចដែលត្រូវកែលម្អ ចែករំលែកបទពិសោធន៍ និងការអនុវត្តល្អៗជាមួយគ្នា៕
ដោយ៖ រិទ្ធី ប្រភព៖ អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន





