សម្តេច ម៉ែន សំអន សួរសុខទុក្ខនាយឧត្តមសេនីយ៍ វ៉ា ប៉ោអ៊ាន កំពុងសម្រាកព្យាបាលជំងឺលើសសម្ពាធឈាមនៅមន្ទីរ ពេទ្យព្រះកេតុមាលា
AKP ភ្នំពេញ៖ ថ្ងៃទី២៨ ខែកក្ដដា ឆ្នាំ២០២៦--
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានក្រុមប្រឹក្សាជាតិរណសិរ្សសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា បានអញ្ជើញសួរសុខទុក្ខ ឯកឧត្តមនាយឧត្តមសេនីយ៍ វ៉ា ប៉ោអ៊ាន រដ្ឋលេខាធិការ ក្រសួងការពារជាតិ កំពុងសម្រាកព្យាបាលជំងឺលើសសម្ពាធឈាម នៅមន្ទីរពេទ្យព្រះកេតុមាលា នៅរសៀលថ្ងៃអង្គារ ទី២៨ ខែកក្កដា ឆ្នាំ២០២៦។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានពាំនាំការផ្តាំផ្ញើនឹករលឹកពី សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងលោកជំទាវ បណ្ឌិត ពេជ ចន្ទមុនី្ន ហ៊ុនម៉ាណែត ជូន ឯកឧត្តមនាយឧត្តមសេនីយ៍ វ៉ា ប៉ោអ៊ាន និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារដោយសេចក្តីនឹករលឹក។

ឯកឧត្តមនាយឧត្តមសេនីយ៍ វ៉ា ប៉ោអ៊ាន និងក្រុមគ្រួសារពិតជាមានសេចក្តីរំភើបរីករាយយ៉ាងខ្លាំង មិនអាចយកអ្វីមកប្រៀបផ្ទឹមបានឡើយ និងសូមសម្តែងនូវការគោរពដឹងគុណយ៉ាងជ្រាលជ្រៅចំពោះសម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត, លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ចំពោះសារផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ និងសូមគោរពអរគុណសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន និងប្រតិភូអមដំណើរ ដែលបានអញ្ជើញមកសួរសុខទុក្ខដល់មន្ទីរពេទ្យ នាពេលនេះ។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានជូនពរឱ្យ ឯកឧត្តមនាយឧត្តមសេនីយ៍ វ៉ា ប៉ោអ៊ាន ឆាប់បានជាសះ ស្បើយពីជំងឺ និងលោកជំទាវ ព្រមទាំងក្រុមគ្រួសារ សូមមានសុខភាពល្អ៕
ដោយ សួស សំរិត





