ប្រតិភូកីឡាជឺជីតស៊ូកម្ពុជា ត្រឡប់មកមាតុភូមិវិញជាមួយមេដាយ ៨គ្រឿង
AKP កណ្តាល ថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៦--





ក្រុមប្រតិភូកីឡាជឺជីតស៊ូកម្ពុជា ត្រឡប់មកដល់មាតុប្រទេសវិញ នាព្រឹកថ្ងៃទី២៣ ខែកក្តដា ឆ្នាំ២០២៦ បន្ទាប់ពីចូលរួមការប្រកួតកីឡាជឺជីតស៊ូជើងឯកទ្វីបអាស៊ី លើកទី១០ នៅទីក្រុងអាល់ម៉ាទី ប្រទេសកាហ្សាក់ស្ថាន ដោយក្រុមកីឡាករ កីឡាការិនី ដណ្តើមបានមេដាយសរុបចំនួន ៨គ្រឿង ក្នុងនោះ មាស២គ្រឿង ប្រាក់៣គ្រឿង និង សំរិទ្ធ៣គ្រឿង។
រូបថត៖ យឹម សុវឌ្ឍនា





