បើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះ ដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោល ការណ៍គ្រឹះកាកបាទក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋមកាកបាទ ក្រហមកម្ពុជា និងផ្សព្វផ្សាយពីការប្រើប្រាស់ថង់ប្លាសស្ទិច សុវត្ថិភាពចរាចរណ៍
AKP ព្រះវិហារ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--សាខាកាកបាទក្រហមកម្ពុជា ខេត្ត ព្រះវិហារ បានបើកវគ្គបណ្តុះបណ្តាលស្តីអំពី ចំណេះដឹងជាមូលដ្ឋាន ប្រវត្តិចលនា គោលការណ៍គ្រឹះកាកបាទ ក្រហម អឌ្ឍចន្ទក្រហម វិជ្ជាសង្គ្រោះបឋមកាកបាទក្រហមកម្ពុជា និងផ្សព្វផ្សាយពីការប្រើប្រាស់ថង់ប្លាសស្ទិច សុវត្ថិភាពចរាចរណ៍ ជូនយុវជនកាក បាទក្រហមកម្ពុជាវិទ្យាល័យ សង្គមថ្មី ចំនួន ៥៤នាក់ ស្រី ៣៨នាក់ និងយុវជនទើបរើសថ្មីចំនួន ៣៦នាក់ ស្រី ២៥នាក់ ឋិតនៅភូមិត្បែង ឃុំចំរើន ស្រុកសង្គមថ្មី កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ក្រោមវត្តមានលោកស្រី ឌួង ម៉ាណេត ប្រធានគណៈកម្មាធិការ អនុសាខាកាកបាទក្រហមកម្ពុជា ស្រុកសង្គថ្មី ខេត្តព្រះវិហារ។

លោកស្រី ឌួង ម៉ាណេត បានលើកឡើងថា ដើម្បីបន្ថែមសមាជិកយុវជនដែលបានប្រឡងជាប់ហើយទៅបន្តការសិក្សា សាលាបានរើសយុវជនបំពេញ និងបើកវគ្គជាមូលដ្ឋានយុវជនកាកបាទក្រហមកម្ពុជា ជូននាពេលនេះក្នុងគោលបំណងដើម្បីអោយប្អូនៗបានដឹងអំពីប្រវត្តិគោលការណ៍គ្រឹះ ចលនាអន្តរជាតិកាកបាទក្រហម អឌ្ឍចន្ទក្រហម តួនាទីរបស់យុវជនកាកបាទក្រហម ពិសេសវិជ្ជាសង្គ្រោះបឋម។

លោកស្រី ក៏បានធ្វើការផ្តាំផ្ញើដល់ប្អូនៗត្រូវខិតខំរៀនសូត្រអោយក្លាយជាកូនល្អ សិស្សល្អ មិត្តល្អ ជៀសអោយឆ្ងាយពីគ្រឿងញៀន គោរពច្បាប់ចរាចរណ៍អោយខ្ចាប់ខ្ជួន ចូលរួមថែរក្សាអនាម័យនិងសំអាតនៅសាលានិងតាមកន្លែងផ្សេងៗ ជៀសវាងការប្រើប្រាស់អំពើហឹង្សា ជួយកិច្ចការផ្ទះ បន្ទាប់ពីការសិក្សា រៀនសូត្រ ៕

ដោយ៖ ទិត ស្រ៊





