ឯកឧត្ដម ជា វ៉ាន់ដេត តំណាងកម្ពុជា ជាហត្ថលេខីលើកិច្ចព្រមព្រៀងបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក
AKP សៀងហៃ ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--ពីទីក្រុងសៀងហៃ សាធារណ:រដ្ឋប្រជាមានិតចិន នាថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការសម្រេចពីរាជរដ្ឋាភិបាលកម្ពុជា ឯកឧត្ដម ជា វ៉ាន់ដេត រដ្ឋមន្ត្រីក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ បានអញ្ជើញជាតំណាងព្រះរាជាណាចក្រកម្ពុជាក្នុងការចុះហត្ថលេខាលើកិច្ចព្រមព្រៀងស្ដីពីការបង្កើតអង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក ដែលមានឈ្មោះជាភាសាអង់គ្លេសថា World Artificial Intelligence Cooperation Organization ហៅកាត់ថា WAICO។

អង្គការសហប្រតិបត្តិការបញ្ញាសិប្បនិម្មិតពិភពលោក World Artificial Intelligence Cooperation Organization ហៅកាត់ថា WAICO នេះ ត្រូវបានបង្កើតឡើងក្នុងគោលបំណងលើកកម្ពស់នវានុវត្តន៍ ការអភិវឌ្ឍ ការដាក់ឱ្យប្រើ និងការអនុវត្តបញ្ញាសិប្បនិម្មិតសម្រាប់វឌ្ឍនភាពនិងសម្រាប់ប្រយោជន៍រួម ពង្រីកកិច្ចសហប្រតិបត្តិការអន្តរជាតិលើបញ្ញាសិប្បនិម្មិត កាត់បន្ថយគម្លាតបញ្ញាសិប្បនិម្មិត និងរួមគ្នាកាត់បន្ថយនិងឆ្លើយតបនឹងហានិភ័យនិងបញ្ហាប្រឈមកើតពីបញ្ញាសិប្បនិម្មិត ។

ពិធីនេះ មានការចូលរួមចុះហត្ថលេខាពីប្រទេសចំនួន២៩ និងប្រព្រឹត្តទៅក្នុងវត្តមានរបស់តំណាងនៃបណ្ដាអង្គការអន្តរជាតិនានា រួមទាំង ឯកឧត្ដម Antonio Guterres អគ្គលេខាធិការនៃអង្គការសហប្រជាជាតិ និងនាយកផ្នែក ៕


ដោយ៖ ណយ នឿន (ប្រភព៖ក្រសួងប្រៃសណីយ៍)





