ឯកឧត្តមបណ្ឌិតសួង ណយអញ្ជើញបើកនិងបិទសិក្ខាសាលាផ្សព្វផ្សាយនិងពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាខ្សែប្រវាក់តម្លៃវារីវប្បកម្មខេត្តកំពង់ធំ
AKPកំពង់ធំថ្ងៃទី១៧ខែកក្កដាឆ្នាំ២០២៦--ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិ ការទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមការងារអភិវឌ្ឍន៍សេដ្ឋកិច្ចមូលដ្ឋាន និងទីផ្សារផលិតផលខេត្តកំ ពង់ធំបានអញ្ជើញបើកនិងបិទសិក្ខា សាលាផ្សព្វផ្សាយនិង ពិគ្រោះយោបល់លើលទ្ធផលនៃការសិក្សាខ្សែប្រវាក់តម្លៃវារីវប្បកម្មខេត្តកំពង់ធំកាលពីថ្ងៃទី ១៦ខែកក្កដាឆ្នាំ២០២៦នៅសណ្ឋាគារគ្លរៀសខេត្តកំពង់ធំដោយមានការអញ្ជើញចូលរួមពីឯកឧត្តមអ៊ិន ចន្ថា រដ្ឋលេខា ធិការ នៃក្រក្រសួងអភិវឌ្ឍន៍ជនបទ។

ឯកឧត្តម ហាវ វិសិដ្ឋ អនុរដ្ឋលេខាធិការ ក្រសួងបរិស្ថានលោក ជា វ៉ាន់ចាន់ អភិបាលរងខេត្ត លោកបណ្ឌិត នៅ បោនន័រ អនុប្រធានក្រុមប្រឹក្សាសេដ្ឋកិច្ច សង្គមកិច្ច និងវប្បធម៌នៃទីស្តីការគណៈរដ្ឋមន្ត្រីនិងលោកលោកស្រីអភិបាលរងខេត្ត ប្រធានមន្ទីរពាក់ព័ន្ធក្នុងខេត្ត ប្រធានឬតំណាងអង្គការGIZ ប្រធាននិងបុគ្គលិកជំនាញពាក់ព័ន្ធ របស់អង្គការCIRDអ្នកចិញ្ចឹមត្រី អ្នកភ្ញាស់និងផ្គត់ផ្គង់កូនត្រី អាជីវករ សហគ្រាសកែច្នៃត្រី ធុនតូចនិងមធ្យម ព្រមទាំង សហគ្រាសផលិតនិងផ្គត់ផ្គង់ចំណីនិងថ្នាំព្យាបាលត្រីផងដែរ។

លោក ជា វ៉ាន់ចាន់បានបញ្ជាក់ថា ដើម្បីរួមគ្នាដោះស្រាយបញ្ហាប្រឈមទាំងនេះតាមរយៈយុទ្ធសាស្រ្តគន្លឹះចំនួន៣គឺ÷១.ការកាត់បន្ថយការពឹងផ្អែកលើការនាំចូល៖ ត្រូវជំរុញនិងទាក់ទាញការវិនិយោគលើស្ថានីយភ្ញាស់កូនត្រី និងរោងចក្រផលិតចំណីក្នុងខេត្ត ដើម្បីកាត់បន្ថយថ្លៃដើមដឹកជញ្ជូននិងធានាគុណភាពកូនត្រីជូនកសិករ។ ២.ការផ្លាស់ប្តូរទៅជាវារីវប្បកម្មវៃឆ្លាតនិងបៃតង៖ ជំរុញការចិញ្ចឹមត្រីតាមប្រព័ន្ធ ដែលប្រើប្រាស់ទឹកតិចជាងមុនរហូតដល់ ៩០% ជួយទប់ទល់នឹងបម្រែបម្រួលអាកាសធាតុ គ្រោះរាំងស្ងួត និងទឹកជំនន់។ ៣.ពង្រឹងយន្តការទីផ្សារនិងស្តង់ដារ ៖ ត្រូវចងក្រងបណ្ដុំវារីវប្បករឱ្យទៅជា «សហគមន៍កសិធុរកិច្ច» និងជំរុញការធ្វើកសិកម្មកិច្ចសន្យាជាមួយក្រុមហ៊ុនចំណីនិងសហគ្រាសកែច្នៃ ដើម្បីធានាស្ថិរភាពតម្លៃ និងស្តង់ដារសុវត្ថិភាពម្ហូបអាហារសម្រាប់ការនាំចេញ។
ឯកឧត្តមបណ្ឌិត សួង ណយ បានមានប្រសាសន៍ថាសិក្ខាសាលាពិគ្រោះយោបល់នាពេលនេះគឺជាឱកាសមាសសម្រាប់យើងទាំងអស់គ្នា ក្នុងការចូលរួមវិភាគទាននិងផ្តល់ធាតុចូលប្រកបដោយប្រយោជន៍ដល់ដំណើរការនៃគម្រោងអភិវឌ្ឍន៍ សួនកសិ-ឧស្សាហកម្មនវានុវត្តន៍ទន្លេសាប (TS-AIIP) សូមរំលេចនូវចំណុចសំខាន់ៗមួយចំនួនអំពីគម្រោងនេះ ដើម្បីឱ្យយើងទាំងអស់គ្នាយល់ច្បាស់ពីទិសដៅរួម៖ ១.គម្រោង ជាសួនឧស្សាហកម្មប្រកបដោយនវានុវត្តន៍ដែលដាក់បញ្ចូលខ្សែច្រវាក់ ផលិតកម្មស្រូវ-ត្រីទាំងមូល ចាប់ពីកសិដ្ឋានភ្ញាស់ពងត្រី រោងចក្រផលិតចំណី និងខ្សែច្រវាក់ផលិតជី ស្រះចិញ្ចឹមត្រី ដីស្រែនិងតំបន់ដីសើមចម្រោះទឹកឱ្យដំណើរការជាប្រព័ន្ធអេកូឡូស៊ី។២.គម្រោងនេះនឹងជួយកាត់បន្ថយការនាំចូលត្រីពីបរទេស ដោយពង្រឹងការផ្គត់ផ្គង់ ក្នុងស្រុកឱ្យមានស្ថិរភាព និងគុណភាពខ្ពស់។ ៣.គម្រោងនេះមិនគ្រាន់តែជាការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធទេ ប៉ុន្តែជាការវិនិយោគលើធនធានមនុស្ស។ ៤.ប្រព័ន្ធគ្រប់គ្រងគុណភាព និងបរិស្ថានដ៏តឹងរ៉ឹង នឹងធានាថាទឹកត្រូវបានសំអាត និងប្រើប្រាស់ឡើងវិញ មុនពេលបញ្ចេញទៅកាន់ប្រព័ន្ធទន្លេសាប។ ៥.ការសិក្សាខ្សែច្រវាក់តម្លៃវារីវប្បកម្មនៅថ្ងៃនេះ គឺជាជំហានដ៏សំខាន់មួយ ដើម្បីឱ្យយើងយល់ឱ្យបានច្បាស់ពីសក្តានុពល បញ្ហាប្រឈម និងឱកាសនៃវិស័យ ចិញ្ចឹមត្រី និងកែច្នៃនៅក្នុងខេត្តរបស់យើង។

ឯកឧត្តមបណ្ឌិត សួង ណយ រដ្ឋលេខាធិ ការទីស្តីការគណៈរដ្ឋមន្ត្រី បាន ថ្លែងអំណ រគុណយ៉ាងជ្រាលជ្រៅចំពោះ អង្គការGIZ និង អង្គការCIRD ដែលបានសហការរៀបចំនិងគាំទ្រសិក្ខាសាលានេះ។លើកទឹកចិត្តដល់បងប្អូនប្រជាពលរដ្ឋ អ្នកចិញ្ចឹមត្រី អាជីវករ និងដៃគូពាក់ព័ន្ធទាំងអស់ សូមកុំស្ទាក់ស្ទើរក្នុងការចែករំលែកបទពិសោធន៍ នានា និងសំណូមពររបស់បងប្អូន។ សិក្ខាសាលានេះនឹងផ្តល់លទ្ធផលដ៏ផ្លែផ្កា និងជាការចាប់ផ្តើមដ៏ល្អសម្រាប់ការអនុវត្តគម្រោង TS-AIIP ប្រកបដោយជោគជ័យ។ គម្រោងនេះក្លាយជាគំរូសម្រាប់កម្ពុជា ក្នុងការរីកច ម្រើនប្រកបដោយភាពបៃតង ឆ្លាតវៃ និងចីរភាព៕
ដោយ៖ ស៊ុម វណ្ណា





