រដ្ឋបាលខេត្តកំពង់ឆ្នាំងពន្លឿនចុះបញ្ជីដីធ្លីបង្ហើយនិងបង្កើតបរិយាកាសគ្មានវិវាទ
AKP កំពង់ឆ្នាំង ថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម សុខ គាង រដ្ឋលេខាធិការក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានបង្ហាញពីលទ្ធផលពន្លឿនចុះបញ្ជីដីធ្លីបង្ហើយនិងបង្កើតបរិយាកាសគ្មានវិវាទ ពិធីនេះប្រព្រឹត្តទៅនៅសាល់ប្រជុំសាលាខេត្តកំពង់ឆ្នាំង កាលពីថ្ងៃទី១៦ ខែកក្កដា ឆ្នាំ២០២៦ ដោយមានការអញ្ជើញចូលរួមពីឯកឧត្តម
ស៊ុន សុវណ្ណារិទិ្ធ អភិបាលខេត្តកំពង់ឆ្នាំង លោកអភិបាលរង ខេត្ត សមាជិកក្រុមប្រឹក្សាខេត្ត ប្រធានមន្ទីររៀបចំដែនដីនគរូបនីយកម្មសំណង់ និងសុរិយោដីខេត្ត លោក លោកស្រី មន្ទីរអង្គភាពពាក់ព័ន្ធ អាជ្ញាធរដែនដី និងតំណាងមីក្រូហិរញ្ញវត្ថុចូលរួមផងដែរ។

ថ្លែងក្នុងឱកាសនោះឯកឧត្តម សុខ គាង បានមានប្រសាសន៍ថា ការចុះបញ្ជីដីធ្លី ដើម្បីបន្តផ្តល់បណ្ណកម្មសិទ្ធិដល់ប្រជាជនឱ្យបានលឿន បាននិងកំពុងផ្ដល់ផលប្រយោជន៍ជាច្រើនដល់ប្រជាពលរដ្ឋ ក្រោមការដឹកនាំរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្ដេចបវរធិបតី ហ៊ុន ម៉ាណែត ជាប្រមុខ បានយកចិត្តទុកដាក់លើកកំពស់សិទ្ធប្រើប្រាស់ដីធ្លីមានលក្ខណៈជាប្រព័ន្ធជូនប្រជាពលរដ្ឋកម្ពុជានៅទូទាំងប្រទេសប្រើប្រាស់សិទ្ធ ពិសេសគឺកាត់បន្ថយវិវាទដីធ្លី និងឈានទៅបង្កើតបរិយាកាសគ្មានវិវាទនៅទូទាំងប្រទេស ព្រមទាំងជំរុញកំណើនសេដ្ឋកិច្ចជាតិបន្ថែមទៀត។

ទន្ទឹមនឹងនេះឯកឧត្តមបានបន្តថា នីតិវិធីនៃការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធនេះធ្វើតាមដំណាក់ៗគឺការកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការបង្កើតគណៈកម្មកា ររដ្ឋបាលការជូនដំណឹង ដំណើរការផ្សព្វផ្សាយការចុះកំណត់ព្រំវាស់វែងនិងវិនិច្ឆ័យ ដើម្បីកសាងប្លង់សុរិយោដីនិង បញ្ជីឈ្មោះម្ចាស់ដី។ ការបិទផ្សាយជាសាធារណៈនូវឯកសារនៃការវិនិច្ឆ័យ រយៈពេល១៥ថ្ងៃ ដើម្បីទុកលទ្ធភាពឱ្យម្ចាស់ដីនិងអ្នកពាក់ព័ន្ធធ្វើការ ផ្ទៀងផ្ទាត់ឈ្មោះស្ថានភាព គ្រួសារនិងក្បាលដីរបស់ខ្លួនព្រមទាំងធ្វើការតវ៉ាក្នុងករណីខុសឆ្គង។

ថ្លែងក្នុងបរិបទនេះឯកឧត្តមរដ្ឋលេខា ធិការបានបញ្ជាក់ទៀតថា ការដោះស្រា យបញ្ចប់វិវាទដីធ្លី និងការចុះបញ្ជីដីធ្លីបង្ហើយគឺជាវិធានមួយក្នុងការបង្កើតបរិយាកាសគ្មានវិវាទ ដោយប្រើយុទ្ធសាស្ត្រនៃការសំអាត កែតម្រូវនិងកែសម្រួល រួមយុទ្ធសាស្ត្រផ្សេងៗជាច្រើនទៀត។ ដោយឡែកចំពោះប្លង់គោលនៃការប្រើប្រាស់ដី នឹងត្រូវប្រគល់ជូនអាជ្ញាធរខេត្ត ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់និង សុរិយោដីរាជធានីខេត្តទាំងអស់ និងអាជ្ញាធរមូលដ្ឋានគ្រប់ឃុំ ដើម្បីពិនិត្យមើលលទ្ធភាពក្នុងការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយត្រឹមត្រូវ សំដៅបង្កើនគុណភាពជីវិតរស់នៅ របស់ប្រជាពលរដ្ឋ ដោយប្រែក្លាយទីតាំងតំបន់និងទីប្រជុំជន នៅតាមបណ្ដាខេត្តនានាទូទាំងប្រទេសឲ្យទៅជាបុរីជនបទ និងជាភូមិឋានក្សេមក្សាន្ត ឆ្លើយតបទៅនឹងគោលបំណងរបស់ប្រមុខរាជរដ្ឋា ភិបាល ៕

ដោយ៖បៃ ស៊ីថុន





