ប្រជាពលរដ្ឋងាយរងគ្រោះក្នុងក្រុង ស្រុកចំនួន៣ ទទួលបានអំណោយពីសាខាកាកបាទក្រហមខេត្តព្រះសីហនុ
AKPព្រះស៊ីហនុថ្ងៃទី១៦ ខែកក្កដា ឆ្នាំ ២០២៦– នៅថ្ងៃព្រហស្បតិ៍ទី១៦ ខែកក្កដា ឆ្នាំ២០២៦ លោក ចេង មុីន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ដឹកនាំមន្រ្តីសាខា មន្ត្រីអនុសាខា និងអ្នកស្ម័គ្រចិត្តសាខាកាក បាទក្រហមខេត្ត នាំយកអំណោយមនុស្សធម៌របស់សាខាកាកបាទក្រហមខេត្តព្រះសីហនុ ចែកជូនប្រជាពលរដ្ឋងាយរងគ្រោះ និងជនចាស់ជរាគ្មានទីពឹងចំនួន ១៩គ្រួសារ ក្នុងស្រុកចំនួន ៣ ក្នុងនោះស្រុកស្ទឹងហាវចំនួន ៨គ្រួសារ ស្រុកព្រៃនប់ ៨គ្រួសារ និងក្រុងកំពង់សោម ៣គ្រួសារ ក្នុងខេត្តព្រះសីហនុ ។

ជាមួយគ្នានោះដែរ លោក ចេង មុីន នាយករងសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ បានធ្វើ ការសំណេះសំណាលជាមួយបងប្អូនងាយរងគ្រោះ និងជនចាស់ជរាគ្នានទីពឹង ព្រមទាំងបានពាំនាំការផ្តាំផ្ញើសួរសុខទុក្ខពីឯកឧត្តម ម៉ាង ស៊ីណេត ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជា ខេត្តព្រះសីហនុ ជូនចំពោះបងប្អូនងាយរងគ្រោះទាំងអស់ ដោយមិនប្រកាន់វណ្ណ ពូជសាសន៍ ដោយធ្វើយ៉ាងណាជួយសង្គ្រោះប្រជាពលរដ្ឋរងគ្រោះ ប្រជាពលរដ្ឋដែលខ្វះខាតស្បៀង និងជនភៀសសឹកឪ្យបានទាន់ពេលវេលា ព្រោះទីណាមានការលំបាក ទីនោះមានកាក បាទក្រហមនៅជាមួយបងប្អូនជានិច្ច ដោយមិនទុកឪ្យប្រជាពលរដ្ឋរបស់យើងណាម្នាក់ខ្វះខាតស្បៀងស្លាប់នោះទេ ។

ទន្ទឹមនោះ លោកនាយករងសាខា ក៏បានធ្វើការណែនាំដល់អ្នកស្ម័គ្រចិត្តនៅតាមក្រុង ស្រុក បន្តយកចិត្តទុកដាក់តាមដាន ប្រជាពលរដ្ឋនៅក្នុងមូលដ្ឋាន ដើម្បីយើងមានមូលដ្ឋាននាំយកអំណោយចែកជូនប្រជាពលរដ្ឋខ្វះខាត ស្បៀងបានទាន់ពេលវេលា។

អំណោយដែលចែកជូនប្រជាពលរដ្ឋងាយរង គ្រោះចំនួន ១៩គ្រួសារ ក្នុងមួយគ្រួសារទទួលបាន អង្ករ ២៥គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល។ ចំណែកគ្រួសារពិការប្រាំមួយនាក់ ទទួលបាន អង្ករ ៥០គីឡូក្រាម ត្រីខ ១យួរ មី ១កេស ទឹកត្រី ១យួរ និងថវិកាចំនួន ១០ម៉ឺនរៀល ៕

ដោយ៖ ងូ សុមុនី





