កិច្ចប្រជុំលើកទី១៧លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ មានគោលបំណងសំខាន់ៗចំនួន៤
AKP ភ្នំពេញ ថ្ងៃទី0៧ ខែកក្កដា ឆ្នាំ២០២៦--ឯកឧត្តម អ៊ិន ចន្ថា រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទបានអញ្ជើញចូលរួមជាសហប្រធានដឹកនាំកិច្ចប្រជុំ លេខាធិការដ្ឋានក្រុមការងារត្រី-វិស័យ កសិកម្ម-ទឹក-ជនបទ លើកទី១៧ នៅទីស្តីការក្រសួងធនធានទឹក និងឧតុនិយម កាលពីថ្ងៃច័ន្ទទី៦ ខែមិថុនា ឆ្នាំ២០២៦ ដែលមានការអញ្ជើញចូលរួមពីឯកឧត្តមសហប្រធានទាំង៣ក្រសួង និងក្រុមការងារ។

កិច្ចប្រជុំនេះមានគោលបំណងសំខាន់ៗចំនួន៤រួមមាន៖
១.ពិនិត្យលើវឌ្ឍនភាព និងលទ្ធផលការងារអន្តរាគមន៍ក្រុមការងារត្រី-វិស័យ នៅតាមបណ្តាសហគមន៍ទាំងអស់ដែលបានជ្រើសរើស ។
២.ពិនិត្យលើវឌ្ឍនភាពសម្រេចបានសម្រាប់រាល់បណ្តាសកម្មភាពដែលបានឯកភាពក្នុងកិច្ចប្រជុំត្រី-វិស័យថ្នាក់រដ្ឋមន្រ្តីលើកទី៦ ។
៣. ពិភាក្សា និងឯកភាពលើការជ្រើសរើសសហគមន៍បន្ថែមសម្រាប់កិច្ចអន្តរាគមន៍ក្រុមការងារត្រី-វិស័យ នៅក្នុងឆ្នាំ២០២៦-២០២៧ និងឆ្នាំ២០២៨។

៤. វឌ្ឍនភាពនៃការរៀបចំ “យុទ្ធសាស្ត្រនិងផែនការអនុវត្តន៍ត្រី-វិស័យ”សម្រាប់ការអភិវឌ្ឍន៍ប្រកបដោយការសម្របសម្រួលលើវិស័យកសិកម្ម-ទឹក-អភិវឌ្ឍន៍ជនបទ (២០២៧-២០៣១)៕

ដោយ ពេជ្រ សំអឿន(ប្រភព៖ក្រសួងអភិវឌ្ឍន៍ជនបទ)





