រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង និងប្រធានសមាគមសហរដ្ឋអាមេរិក ពិភាក្សាអំពីកិច្ចសហប្រតិបត្តិការក្នុងវិស័យឧស្សាហកម្មមាតិកា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ -- យោងតាមក្រសួងការបរទេសកូរ៉េខាងត្បូង បានឱ្យដឹងថា រដ្ឋមន្ត្រីការបរទេសកូរ៉េខាងត្បូង លោក ចូ យុន (Cho Hyun) បានជួបជាមួយប្រធានសមាគមពាណិជ្ជកម្មសហរដ្ឋអាមេរិក ដែលតំណាងឱ្យស្ទូឌីយោភាពយន្តធំៗ និងបានពិភាក្សាអំពីវិធីដើម្បីបង្កើនកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យវប្បធម៌។
យោងតាមក្រសួងបានឱ្យដឹងថា ក្នុងអំឡុងពេលជួបជាមួយ លោកឆាល រីវគីន (Charles Rivkin) ប្រធានសមាគមភាពយន្ត (MPA) លោក ចូបាននិយាយថា ខ្លឹមសារទាក់ទងនឹងប្រទេសកូរ៉េ រួមទាំងភាពយន្ត «KPop Demon Hunters» និងភាពយន្ត «Squid Game» ទទួលបានប្រជាប្រិយភាពទូទាំងពិភពលោក។
លោកបានស្នើសុំឱ្យលោក រីវគីន លើកទឹកចិត្តសមាជិក MPA រួមទាំងក្រុមហ៊ុន Netflix ឱ្យវិនិយោគលើការផលិតខ្លឹមសារកូរ៉េ និងហេដ្ឋារចនាសម្ព័ន្ធទាក់ទងនឹងខ្លឹមសារ។
លោក រីវគីន បានសាទរចំពោះភាពជោគជ័យនៃវប្បធម៌កូរ៉េនៅលើឆាកអន្តរជាតិ និងបានស្នើឱ្យពង្រីកឧស្សាហកម្មដែលមានខ្លឹមសារតាមរយៈកិច្ចសហការរវាងរដ្ឋ និងឯកជន។
ក្រសួងបាននិយាយថា ភាគីទាំងពីរបានព្រមព្រៀងគ្នាក្នុងការទំនាក់ទំនង ដើម្បីជួយបង្កើតបរិយាកាសអំណោយផលដល់ការផ្លាស់ប្តូរឌីជីថលដោយរលូន រួមទាំងការការពារកម្មសិទ្ធិបញ្ញានៃខ្លឹមសារ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





