ម៉ុងហ្គោលី និងឥណ្ឌា ព្រមព្រៀងគ្នាពង្រីកភាពជាដៃគូយុទ្ធសាស្ត្រ
AKP ភ្នំពេញ ថ្ងៃទី២៥ ខែមិថុនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលី លោក បាតមុនខ៍ បាតសេតសេហ្គ (Batmunkh Battsetseg)និងរដ្ឋមន្ត្រីការបរទេសឥណ្ឌា លោក ស៊ូប្រាម៉ាន់យ៉ាម ចៃសានការ (Subrahmanyam Jaishankar) បានជួបពិភាក្សាជាផ្លូវការនៅទីក្រុងយូឡានបាទ័រ រដ្ឋធានីនៃប្រទេសម៉ុងហ្គោលី ដោយបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងទំនាក់ទំនងទ្វេភាគីបន្ថែមទៀត និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យជាច្រើន។
យោងតាមក្រសួងការបរទេសម៉ុងហ្គោលីបានឱ្យដឹងថា ភាគីទាំងពីរបានព្រមព្រៀងគ្នាអនុវត្តន៍គម្រោងសំខាន់ៗដែលមានសារៈសំខាន់ជាយុទ្ធសាស្ត្រប្រកបដោយប្រសិទ្ធភាព បង្កើនពាណិជ្ជកម្ម និងវិនិយោគ និងពង្រឹងកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្ម និងបសុសត្វ។
ភាគីទាំងពីរបានសង្កត់ធ្ងន់លើសារៈសំខាន់នៃការអប់រំ និងការផ្លាស់ប្តូរវប្បធម៌ក្នុងការពង្រឹងមិត្តភាពរវាងប្រជាជនទាំងពីរ។
រដ្ឋមន្ត្រីការបរទេសម៉ុងហ្គោលីបានបញ្ជាក់ជាថ្មីនូវការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការនៅកម្រិតតំបន់ និងអន្តរជាតិជាពិសេសនៅក្នុងអង្គការសហប្រជាជាតិ និងអង្គការពហុភាគីផ្សេងទៀត៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





