ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ អញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ --








ឯកឧត្តម វង្ស៊ី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ អញ្ជើញជាអធិបតីពិធីបើកសិក្ខាសាលាស្ដីពីការរៀបចំក្រមពាណិជ្ជកម្មសម្រាប់កម្ពុជាដែលរៀបចំដោយអគ្គលេខាធិការដ្ឋាននៃគណៈកម្មាធិការដឹកនាំការកែទម្រង់ច្បាប់ នាព្រឹកថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២៦ នៅសណ្ឋាគារសុខាភ្នំពេញ ដោយមានការអញ្ជើញចូលរួមពីតំណាងមន្រ្តីជាន់ខ្ពស់រាជរដ្ឋាភិបាល តំណាងក្រសួងស្ថាប័ននានា ស្ថាប័នតុលាការ វិស័យឯកជន អង្គទូត អង្គការអន្តរជាតិ និងអ្នកប្រកបវិជ្ជាជីវៈច្បាប់ ព្រមទាំងអ្នកជំនាញការជាតិ និងអន្តរជាតិ ប្រមាណ៤០០នាក់។
រូបថត៖ ទីស្តីការគណៈរដ្ឋមន្ត្រី





