កិច្ចប្រជុំពិគ្រោះយោបល់តាមប្រព័ន្ធ (Zoom) ស្តីពីរបាយការណ៍ការពិនិត្យឡើងវិញពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦--
ទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា បានរៀបចំកិច្ចប្រជុំពិគ្រោះយោបល់តាម (Zoom) ស្តីពីរបាយការណ៍ការពិនិត្យឡើងវិញពាក់កណ្តាលទីយុទ្ធសាស្ត្រ ២០២១-២០៣០ របស់កាកបាទក្រហមកម្ពុជា ដឹកនាំដោយលោកជំទាវ ពុំ ចន្ទីនី អគ្គលេខាធិការ កាកបាទក្រហមកម្ពុជា និងវត្តមានអញ្ជើញចូលរួមពីឯកឧត្តមអគ្គលេខាធិការរងទី២ ឯកឧត្តម លោកជំទាវ លោក លោកស្រី ថ្នាក់ដឹកនាំ មន្ត្រីថ្នាក់កណ្តាល ព្រមទាំងឯកឧត្តម លោកជំទាវ លោក លោកស្រី សមាជិក សមាជិកា គណៈកម្មាធិការសាខា អនុសាខា ក្រុមប្រតិបត្តិសាខាទាំង ២៥រាជធានីខេត្ត ដែលមានអ្នកចូលរួមប្រមាណ ៥០០នាក់នារសៀលថ្ងៃទី២៣ ខែមិថុនា ឆ្នាំ២០២៦នេះ។

កិច្ចប្រជុំខាងលើធ្វើឡើង បន្ទាប់ពី កាកបាទក្រហមកម្ពុជា បានដំណើរការពិនិត្យពាក់កណ្តាលទីយុទ្ធសាស្ត្រ កាលពីខែមីនា ឆ្នាំ២០២៥ កិច្ចប្រជុំពិគ្រោះយោបល់លើរបកគំហើញ និង អនុសាសន៍ដែលបានផ្តល់ដោយក្រុមការងារថ្នាក់កណ្តាល ដើម្បីវាយតម្លៃវឌ្ឍនភាព សមិទ្ធផល បញ្ហា ប្រឈម និងមេរៀនជាបទពិសោធន៍ ដែលទទួលបានតាមរយៈការអនុវត្តពាក់កណ្តាលទីដំណាក់កាលទីមួយ ២០២១-២០២៥ ដើម្បីឈានទៅកំណត់នូវទិសជាយុទ្ធសាស្ត្រ៥ឆ្នាំបន្តសម្រាប់ការអនុវត្តយុទ្ធសាស្ត្រដំណាក់ កាលទីពីរ ២០២៦-២០៣០ ប្រកបដោយប្រសិទ្ធភាពខ្ពស់។

ជាមួយគ្នានេះ អង្គប្រជុំបានពិនិត្យឆ្លងនូវរបាយការណ៍ ស្តីពី របកគំហើញ និងអនុសាសន៍ទៅតាមវិស័យអាទិភាពនីមួយៗ ផងដែរ៕
ដោយ៖ ពេជ្រ សំអឿន(ប្រភព៖កាកបាទក្រហមកម្ពុជា)





