លោក ថាំង វីយុទ្ធដា កោតសរសើរដល់លោកគ្រូអ្នកគ្រូ ដែលខិតខំបង្រៀនសិស្សានុសិស្សបានល្អប្រសើរ និងបង្ហាញពីសមិទ្ធផលដ៏មហិមាដែលក្រុមការងារចុះមូលឃុំបន្ទាយស្ទោងបានដឹកនាំកសាងជូន
AKPកំពង់ធំថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៦-
លោក ថាំង វីយុទ្ធដាកោតសរសើរដល់លោកគ្រូអ្នកគ្រូ ដែលខិតខំបង្រៀនសិស្សានុសិស្សបានល្អ និងបង្ហាញពីសមិទ្ធផលដ៏មហិមាដែលក្រុមការងារចុះមូលឃុំបន្ទាយស្ទោងបានដឹកនាំកសាងជូន។

លោក ថាំង វីយុទ្ធដាប្រធានក្រុមការងារចុះមូលដ្ឋានឃុំបន្ទាយស្ទោង បានធ្វើការកោតសរសើរនិងបង្ហាញពីសមិទ្ធផលនេះក្នុងឱកាសដែលលោកនិងសហការីអញ្ជើញដឹកនាំកិច្ចប្រជុំសំណេះ សំណាលសួរសុខទុក្ខលោកគ្រូអ្នកគ្រូ និងសមាជិកបក្សប្រមាណ៨០នាក់នៅទីស្នាក់ការគណបក្សប្រជាជនកម្ពុជាឃុំបន្ទាយស្ទោង ស្រុកស្ទោងកំពង់ធំនាព្រឹកថ្ងៃទី២០ខែមិថុនាឆ្នាំ២០២៦។
ក្នុងឱកាសនោះលោកប្រធានក្រុមកា រងារបានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខពីសំណាក់ ឯកឧត្តមរដ្ឋមន្ត្រី ថោ ជេដ្ឋា ប្រធានក្រុមការងារចុះមូលដ្ឋានស្រុកស្ទោងជូនចំពោះលោកគ្រូអ្នកគ្រូទាំងអស់ដែលបានលះបង់កម្លាំងកាយចិត្ត អស់ពីបេះដូងមិនខ្លាចនឿយហត់ ក្នុងការចូលរួម បណ្តុះបណ្តាលធនធានមនុស្ស ខិតខំបង្ហាត់បង្រៀនសិស្សានុសិស្ស នៅក្នុងមូលដ្ឋានបានឆ្លើយតបនឹងយុទ្ធសាស្ត្រមូលធនមនុស្សរបស់រាជរដ្ឋាភិបាលអាណត្តិទី៧និងយុគសម័យបច្ចេកវិទ្យាឌីជីថល ឱ្យក្លាយជាទំពាំងស្នងឫស្សីនិងជាសសរទ្រូងដ៏រឹងមាំដើម្បីចូលរួមអភិវឌ្ឍមូលដ្ឋានឃុំបន្ទាយស្ទោងនិងប្រទេស ជាតិទៅថ្ងៃអនាគត។

លោកប្រធានក្រុមការងារក៏បានលើកបង្ហាញដល់អង្គប្រជុំនូវសមិទ្ធផលថ្មីៗរបស់ក្រុមការងារចុះជួយឃុំបន្ទាយស្ទោងរួមមាន៖ការសាងសង់ទីស្នាក់ការគណបក្សឃុំបន្ទាយស្ទោងថ្មី ការអភិវឌ្ឍប្រព័ន្ធធារាសាស្ត្រ ស្អេកស្កះ ខ្វាត់ខ្វែង ការជួសជុលផ្លូវ និងការជីកស្រះទឹករួម ការដ្ឋានកំពុងកសាងស្ពានថ្មីនិងផ្លូវក្រាលកៅស៊ូ ការចុះជួយឧបត្ថម្ភដល់គ្រួសារទទួលមរណភាព ស្រ្តីសម្រាលកូន (កូនខ្ចី) និងគ្រួសារទីទ័លក្រការជួសជុលអគារសិក្សា សាលាឆាន់។ជារួមគឺការអភិវឌ្ឍឃុំបន្ទាយស្ទោងឱ្យកាន់តែរីកចម្រើនរុងរឿងជាងមុនបន្ថែមទៀត ដូចដែលបានឃើញជាក់ស្ដែងជាតឹកតាងស្រាប់។

សូមបញ្ជាក់ថា នៅទូទាំងឃុំបន្ទាយ ស្ទោងមានសាលាបឋមសិក្សាចំនួន០៨ និងអនុវិទ្យាល័យចំនួន០១ ដែលមានលោកគ្រូអ្នកគ្រូសរុបចំនួន៦០នាក់ (ស្រី៣៥នាក់)។ ដើម្បីជាការលើកទឹ កចិត្ត លោកប្រធានក្រុមការងារបានឧបត្ថម្ភជូនលោកគ្រូអ្នកគ្រូក្នុងម្នាក់ៗក្រណាត់អាវមួយដុំ, ក្រណាត់ខោ ឬសំពត់មួយដុំ, ឡូហ្គោគណបក្សមួយនិងថវិកាចំនួន៥ម៉ឺនរៀល
ថ្លែងនៅក្នុងអង្គប្រជុំនោះដែរ លោកប្រធានក្រុមការងារក៏បានប្រកាសបើកយុទ្ធនាការ ចុះពង្រឹងការងារគណបក្ស ដោយចាត់តាំងឱ្យក្រុមការងារចុះសួរសុខទុក្ខ ក៏ដូចជាជួបប្រជុំពិភាក្សាការងារជាមួយបងប្អូនសមាជិក សមាជិកាគណបក្ស ដល់ខ្នងផ្ទះតាមមូលដ្ឋានភូមិនីមួយៗផ្ទាល់ នៅទូទាំងឃុំបន្ទាយស្ទោង ដើម្បីស្វែងយល់ពីជីវភាពរស់នៅនិងបង្កើនភាពស្និទ្ធស្នាលរវាងគណបក្សនិងប្រជាពលរដ្ឋផងដែរ៕
ដោយ៖ សុំ វណ្ណា





