ឯកឧត្តម ហ៊ុន ម៉ានី អញ្ជើញជាអធិបតី និងចូលរួមពិធីបរិច្ចាគឈាមស្ម័គ្រចិត្ត ក្រោមប្រធានបទ «បរិច្ចាគឈាម ចងចាំវីរភាព»
AKP ភ្នំពេញ ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦--








ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហ៊ុនម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.)និងជាប្រធានកិត្តិយសក្រុមបាល់ទាត់ពិធីករកីឡាកម្ពុជា អញ្ជើញជាអធិបតី និងចូលរួមពិធីបរិច្ចាគឈាមស្ម័គ្រចិត្តនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ រាជធានីភ្នំពេញ នាព្រឹកថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២៦។
យុទ្ទនាការមនុស្សធម៌នេះត្រូវបានរៀបចំឡើងក្រោមប្រធានបទ «បរិច្ចាគឈាមចងចាំវីរភាព» រៀបចំដោយក្រុមការងារពិធីករកីឡាកម្ពុជា និងសហការជាមួយមជ្ឈមណ្ឌលជាតិផ្តល់ឈាម ស.ស.យ.ក.ព្រមទាំក្រុមគ្រូពេទ្យស្ម័គ្រចិត្តឯកឧត្តម ហ៊ុន ម៉ានី ផងដែរ។
រូបថត៖ ស.ស.យ.ក.





