លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា” នៅខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦ –
















លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ស្រ្តីទី១ នៃកម្ពុជា និងជាអគ្គស្នងការសមាគមកាយឬទ្ធិនារីកម្ពុជា អញ្ជើញជាអធិបតីកម្មវិធី “រាត្រីកម្ពុជា” ដែលជាកម្មវិធីបិទមហាសន្និបាតកាយឫទ្ធិនារីពិភពលោក លើកទី៣៩ និងកិច្ចប្រជុំប្រចាំឆ្នាំ របស់សហគមន៍ OB-PS លើកទី៤២ នៅលើទឹកដីសៀមរាប-អង្គរ នាយប់ថ្ងៃទី១៩ ខែមិថុនា ឆ្នាំ២០២៦។
រាត្រីកម្ពុជា មិនមែនជាកម្មវិធីសម្តែងពីវប្បធម៌ធម្មតាប៉ុណ្ណោះទេ រាត្រីនេះ គឺជា “អំណោយវប្បធម៌ពីបេះដូងកម្ពុជា” ជូនដល់មិត្តភក្តិអន្តរជាតិទាំងអស់ តាមរយៈរបាំប្រពៃណីសម្លៀកបំពាក់ សិល្បៈ ម្ហូបអាហារ ស្នាមញញឹម និងបដិសណ្ឋារកិច្ច គឺកម្ពុជាសូមចែករំលែកជាមួយមិត្តទាំងអស់នូវអត្តសញ្ញាណ មោទនភាព និងបេះដូងដ៏កក់ក្តៅរបស់ប្រជាជនកម្ពុជា។
រូបថត៖ ទំព័រហ្វេសប៊ុកសម្តេចធិបតី





