ឯកឧត្តម អ៊ុង សម្បត្តិ អញ្ជើញបណ្តុះបណ្តាលស្តីពី ការប្រើប្រាស់ថ្នាលតាមដាន និងវាយតម្លៃការអនុវត្តផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨
AKP ភ្នំពេញ ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦–ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ និងជាសមាជិកអចិន្ត្រៃយ៍ក្រុមប្រឹក្សាសកម្មភាពជនពិការ នៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា នៅថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញជាអធិបតីក្នុងពិធីបើកវគ្គបណ្តុះបណ្តាលរំលឹកស្តីពី ការប្រើប្រាស់ថ្នាលតាមដាន និងវាយតម្លៃការអនុវត្ត ផែនការយុទ្ធសាស្ត្រជាតិស្តីពីពិការភាពឆ្នាំ២០២៤-២០២៨ ជូនជនបង្គោលមកពីរាជធានី ខេត្ត ទាំង២៥ តាមប្រព័ន្ធzoom។

ឯកឧត្តម អ៊ុង សម្បត្តិ អគ្គលេខាធិការនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការ បានលើកឡើងថា វគ្គបណ្ដុះបណ្ដាលនេះ ក្នុងគោលបំណងដើម្បីបង្កើនការយល់ដឹងទូលំទូលាយអំពី ផែនការយុទ្ធសាស្ដ្រជាតិស្ដីពីពិការភាពឆ្នាំ២០២៤-២០២៨ (National Disability Strategic Plan 2024-2028) ជាពិសេសផ្ដោតលើសូចនាករនានាដែលពាក់ព័ន្ធនឹងការងារមន្ទីរ អង្គភាព ជុំវិញរាជធានី ខេត្ត ក៏ដូចគ្នាអំពីរបៀបអនុវត្តជាក់ស្តែងនៅក្នុងការប្រើប្រាស់ថ្នាលតាមដាននិងវាយតម្លៃឌីជីថលឱ្យមានប្រសិទ្ធភាព ដែលសហការរៀបចំដោយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការនិងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ (UNDP)។
ក្នុងវគ្គបណ្តុះបណ្តាលនេះមានការចូលរួមពីលោក សុង សិទ្ធិ តំណាង UNDP ឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាជនបង្គោលមកពីរាជធានី ខេត្ត ក្រុមការងារបច្ចេកទេសនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាសកម្មភាពជនពិការចំនួន ៥១នាក់ ក្និងនោះមានស្រី ១៨នាក់ ជនមានពិការភាព ៦នាក់ ៕


ដោយ៖ ណយ នឿន (ប្រភព៖ក្រុមប្រឹក្សាសកម្មភាពជនពិការ)





