ឯកឧត្តម ប្រាក់ ថាវអមិដា នាំយកកង់ និងសម្ភារសិក្សា ចែកជូនសិស្សមានជីវភាពខ្វះខាត នៅស្រុកសំបូរ ខេត្តក្រចេះ
AKP ក្រចេះ ថ្ងៃទី១៧ខែមិថុនា ឆ្នាំ២០២៦—






ឯកឧត្តម ប្រាក់ ថាវអមិដា អនុរដ្ឋលេខាធិការ និងជានាយកខុទ្ទកាល័យក្រសួងព័ត៌មាន អញ្ជើញដឹកនាំក្រុមការងារនាំយកកង់ចំនួន ៦៥គ្រឿង ព្រមទាំងមួកសុវត្ថិភាព កាតាប និងសម្ភារសិក្សាចំនួន ៦៥ឈុត ទៅចែកជូនដល់សិស្សានុសិស្សដែលមានជីវភាពខ្វះខាតចំនួន ៦៥នាក់ មកពី ៣ឃុំ រួមមានឃុំសណ្តាន់ ឃុំកោះខ្ញែរ និងឃុំសំបូរ ក្នុងស្រុកសំបូរ ខេត្តក្រចេះ នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦។
រូបថត៖ រដ្ឋបាលខេត្តក្រចេះ





