អាជ្ញាធរខេត្តកណ្តាល ចុះត្រួតពិនិត្យឃ្លាំងស្តុកទំនិញ មួយកន្លែង នៅក្រុងតាខ្មៅ ដកហូតផលិតផលនាំចូលពីថៃចំនួន ១៨មុខ
AKP កណ្តាល ថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៦--លោក ខុន សេរីរដ្ឋា អភិបាលរងខេត្តកណ្តាល នៅសៀលថ្ងៃទី១៦ ខែមិថុនា ឆ្នាំ២០២៦ បានដឹកនាំក្រុមការងារចម្រុះ រួមមាន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត មន្ត្រីអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) អាជ្ញាធរក្រុងតាខ្មៅ និងកងកម្លាំងមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ ចុះត្រួតពិនិត្យជាក់ស្តែងឃ្លាំងស្តុកទំនិញចែកចាយប្រហិត និងផលិតផលផ្សេងៗ ១កន្លែង ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ដើមមៀន ក្រុងតាខ្មៅ ។

ក្នុងប្រតិបត្តិការនេះ ក្រុមការងារបានរកឃើញ ផលិតផលដែលបាននាំចូលពីប្រទេសថៃចំនួន ១៨មុខ ហើយត្រូវបានមន្ត្រីជំនាញដកហូតមករក្សាទុក ដើម្បីចាត់វិធានការបន្តទៅតាមច្បាប់ រួមមាន ទឹកប៉េងប៉ោះ ម៉ាកMabin នាំចូលពីថៃចំនួន ៦កេស ទឹកប៉េងប៉ោះ ម៉ាកRoza នាំចូលពីថៃចំនួន ៥កេស ម្សៅសូកូឡា ម៉ាកUFM នាំចូលពីថៃចំនួន ១កេស ទឹកជ្រលក់ ម៉ាកTomyut16 នាំចូលពីថៃចំនួន ៣កេស។ ៥.ម្សៅបំពង ម៉ាកUNCLE BARNS នាំចូលពីថៃចំនួន ១០កេស ទឹកជ្រលក់ ម៉ាកFreeddy នាំចូលពីថៃចំនួន ១០កេស ម្សៅបំពងស្រួយ ម៉ាកUNCLE BARNS នាំចូលពីថៃចំនួន ១៥កញ្ចប់ ទឹកម្ទេសកាដុង ម៉ាកDouble Rabit នាំចូលពីថៃចំនួន ២១ធុង ប្រហិតហតដកស្នូលឈីស ម៉ាកSUP នាំចូលពីថៃចំនួន ២១កេស ប្រហិតតៅហ៊ូត្រីចំណិត ម៉ាក PSP នាំចូលពីថៃចំនួន ២ថង ប្រហិតបាត់តេក្តាម ម៉ាកATM នាំចូលពីថៃចំនួន ៩ថង ប្រហិតក្តាម ម៉ាកចាំបូរ នាំចូលពីថៃចំនួន ២ថង ប្រហិតត្រីម៉ាក smile heart នាំចូលពីថៃចំនួន ១ថង ប្រហិតបង្គាបក ម៉ាក Perfect នាំចូលពីថៃចំនួន ៥កេស។ ១៥.ប្រហិតសាច់មឹក ម៉ាកTVL នាំចូលពីថៃចំនួន ៧កេស ប្រហិតបង្គារបក ម៉ាក KANLនាំចូលពីថៃចំនួន ៣កេស កាពិរូបបង្កង នាំចូលពីថៃចំនួន ៥ដុំ និង១៨ ទឹកម្ទេសដប ម៉ាក double rabbit ជាទំនិញនាំចូលពីថៃចំនួន ១៨ដប សរុបផលិតផលទាំង ១៨មុខនេះមានទម្ងន់ប្រមាណ ៧៧៩គីឡូក្រាម ។

ក្នុងឱកាសនោះ លោក ខុន សេរីរដ្ឋា បានណែនាំឱ្យម្ចាស់អាជីវកម្ម និងអ្នកនាំចូលទំនិញទាំងអស់ ត្រូវគោរពឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធនឹងការនាំចូល ការស្តុកទុក និងការចែកចាយផលិតផលម្ហូបអាហារ ជាពិសេសត្រូវធានាឱ្យបាននូវគុណភាព សុវត្ថិភាព និងប្រភពច្បាស់លាស់នៃទំនិញ ដើម្បីការពារសុខភាព និងផលប្រយោជន៍របស់អ្នកប្រើប្រាស់ អ្វីដែលសំខាន់នោះគឺត្រូវបញ្ឈប់ការលក់ និងការនាំចូលទំនិញផ្សេងៗពីប្រទេសថៃតទៅទៀត ៕

ដោយ៖ ណយ នឿន (ប្រភព៖រដ្ឋបាលខេត្តកណ្តាល)





