ក្រសួងការបរទេសអ៊ីរ៉ង់៖ សហរដ្ឋអាមេរិក និងអ៊ីរ៉ង់ មិនបានចុះហត្ថលេខាលើអនុស្សរណៈសន្តិភាពទេ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែមិថុនា ឆ្នាំ២០២៦ -- ការចុះហត្ថលេខាលើអនុស្សរណៈ ស្តីពីការដោះស្រាយជម្លោះជាមួយសហរដ្ឋអាមេរិក មិនបានធ្វើឡើងនៅថ្ងៃអាទិត្យម្សិលមិញនេះទេ ប៉ុន្តែវាអាចធ្វើទៅបានក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខនេះ។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់លោក អេស្មាអ៊ែល បាកាអ៊ី តាមការផ្សាយរបស់សាធារណរដ្ឋអ៊ីស្លាមអ៊ីរ៉ង់(IRIB)។
លោកបាននិយាយថា «ព័ត៌មានអំពីពេលវេលាពិតប្រាកដនៃការចុះហត្ថលេខាលើអនុស្សរណៈត្រូវតែរង់ចាំ។ ទោះបីជារឿងនេះមិនកើតឡើងក៏ដោយ តែលទ្ធភាពដែលវានឹងកើតឡើងក្នុងរយៈពេលប៉ុន្មានថ្ងៃខាងមុខមិនត្រូវបានច្រានចោលនោះទេ»។
នៅពេលមុននេះ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន លោក ស្សាបាស់ ស្សារីហ្វ បាននិយាយថា កិច្ចព្រមព្រៀងនេះទំនងជានឹងត្រូវបានបញ្ចប់ក្នុងរយៈពេល២៤ម៉ោងខាងមុខ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





