ឯកឧត្តម គន់ គីម នាំអំណោយសម្តេចតេជោចែកជូនជនភៀសសឹកក្នុងស្រុកគូលែន
AKP ព្រះវិហារ ថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦-- ឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម ទសរដ្ឋមន្រ្តី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ នៅថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៦ បានអញ្ជើញនាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្ដីទី ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា ចែកជូនប្រជាពលរដ្ឋភៀសសឹកចំនួន ៧២៤គ្រួសារ ស្នាក់នៅផ្ទះបណ្តោះអាសន្ន ស្ថិតក្នុងភូមិតាកឹងបៃតង ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ។

ឯកឧត្តម កិត្តិសង្គហបណ្ឌិត គន់ គីម អនុប្រធានទី១គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅជូនចំពោះសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែលតែងតែខ្វល់ខ្វាយ និងតាមដានជាប់ជាប្រចាំអំពីសុខទុក្ខប្រជាពលរដ្ឋភៀសសឹកតាមបណ្តាខេត្តជាប់ព្រំដែន។

បន្ទាប់ពីពិធីចែកអំណោយឯកឧត្តមកិត្តិសង្គហបណ្ឌិត គន់ គីម បានអញ្ជើញចុះសួរសុខទុក្ខក្មួយៗសិស្សានុសិស្ស និងពិនិត្យពីការសិក្សានៅសាលាបណ្តោះអាសន្នក្នុង ភូមិតាកឹងបៃតង ផងដែរ៕

ដោយ ណយ នឿន (ប្រភព៖ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ)





