ចិននឹងកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូត
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ -- អ្នករៀបចំផែនការសេដ្ឋកិច្ចកំពូលរបស់ប្រទេសបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសចិននឹងកាត់បន្ថយតម្លៃលក់រាយប្រេងសាំង និងប្រេងម៉ាស៊ូតរបស់ខ្លួនចាប់ពីថ្ងៃសុក្រតទៅ ដើម្បីឆ្លុះបញ្ចាំងពីការប្រែប្រួលថ្មីៗនៃតម្លៃប្រេងអន្តរជាតិ។
យោងតាមគណៈកម្មការអភិវឌ្ឍន៍ និងកំណែទម្រង់ជាតិ បានឱ្យដឹងថាតម្លៃប្រេងសាំងនឹងត្រូវកាត់បន្ថយចំនួន ៥២៥យ័ន (ប្រហែល ៧៧ដុល្លារអាម៉េរិក) ក្នុងមួយតោន ហើយតម្លៃប្រេងម៉ាស៊ូតនឹងធ្លាក់ចុះចំនួន៥០៥យ័នក្នុងមួយតោន។
ក្រុមហ៊ុនប្រេងធំៗទាំងបីរបស់ប្រទេសចិន គឺសាជីវកម្មប្រេងជាតិចិនសាជីវកម្មប្រេងឥន្ធនៈគីមីចិន និងសាជីវកម្មប្រេងឆ្នេរសមុទ្រចិន រួមជាមួយរោងចក្រចម្រាញ់ប្រេងផ្សេងទៀតត្រូវបានណែនាំឱ្យរៀបចំការផលិត និងដឹកជញ្ជូនផលិតផលប្រេងចម្រាញ់ ដើម្បីធានាបាននូវការផ្គត់ផ្គង់ដែលមានស្ថេរភាព។
ក្រោមយន្តការកំណត់តម្លៃបច្ចុប្បន្នរបស់ប្រទេសចិន តម្លៃផលិតផលប្រេងចម្រាញ់ត្រូវបានកែតម្រូវដោយផ្អែកលើការប្រែប្រួលនៃតម្លៃប្រេងឆៅអន្តរជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





