អ៊ីស្រាអែល និងលីបង់ យល់ព្រមអនុវត្តន៍បទឈប់បាញ់
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ -- យោងតាមសេចក្តីថ្លែងការណ៍រួមមួយ ដែលចេញផ្សាយកាលពីថ្ងៃពុធ បន្ទាប់ពីការចរចាត្រីភាគីនៅទីក្រុងវ៉ាស៊ីនតោន បានឱ្យដឹងថា អ៊ីស្រាអែល និងលីបង់ បានព្រមព្រៀងគ្នាកាលពីថ្ងៃពុធ ដើម្បីអនុវត្តន៍បទឈប់បាញ់។
សេចក្តីថ្លែងការណ៍ដែលចេញដោយប្រទេសទាំងពីរ និងសហរដ្ឋអាមេរិក បាននិយាយថា បទឈប់បាញ់នេះគឺអាស្រ័យលើការបញ្ឈប់ទាំងស្រុងនូវការបាញ់ប្រហាររបស់ក្រុមហេសបូឡាហ៍ និងការជម្លៀសក្រុមហេសបូឡាទាំងអស់ចេញពីតំបន់លីតានីភាគខាងត្បូង។
អ៊ីស្រាអែល និងលីបង់ ក៏បានព្រមព្រៀងគ្នាជំរុញការបង្កើត «តំបន់សាកល្បង» នៅក្នុងប្រទេសលីបង់ ជាកន្លែងដែលក្រុមសកម្មប្រយុទ្ធហេសបូឡាហ៍ដែលគាំទ្រដោយអ៊ីរ៉ង់នឹងត្រូវដកចេញ។
នៅក្នុងតំបន់សាកល្បងទាំងនេះ «កងកម្លាំងប្រដាប់អាវុធលីបង់នឹងគ្រប់គ្រងទឹកដីផ្តាច់មុខ រហូតដល់ការដកចេញនូវតួអង្គមិនមែនរដ្ឋទាំងអស់»សេចក្តីថ្លែងការណ៍ដែលត្រូវបានចេញផ្សាយនៅចុងបញ្ចប់នៃជុំទីបួននៃកិច្ចចរចាកម្រិតកំពូលដែលសម្របសម្រួលដោយសហរដ្ឋអាមេរិក បានធ្វើឡើងនៅក្រសួងការបរទេសសហរដ្ឋអាមេរិកនៅទីក្រុងវ៉ាស៊ីនតោនកាលពីថ្ងៃអង្គារ និងថ្ងៃពុធ។
សេចក្តីថ្លែងការណ៍នេះបាននិយាយថា ជុំទីប្រាំនៃកិច្ចចរចាកម្រិតកំពូលរវាងអ៊ីស្រាអែល និងលីបង់ «មានទស្សនៈឆ្ពោះទៅរកការឈានដល់កិច្ចព្រមព្រៀងដ៏ទូលំទូលាយ» ត្រូវបានគ្រោងនឹងធ្វើឡើងនៅចុងខែនេះ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





