ចិននឹងចូលរួមក្នុងការជ្រើសរើសប្រធានអង្គការសហប្រជាជាតិបន្ទាប់ តាមរបៀបដែលមានទំនួលខុសត្រូវ និងការស្ថាបនា
AKP ភ្នំពេញ ថ្ងៃទី០៥ ខែមិថុនា ឆ្នាំ២០២៦ -- រដ្ឋមន្ត្រីការបរទេសចិនលោក វ៉ាង យី (Wang Yi) បានជួបជាមួយលោកស្រី មីសែល បាឆេឡេត(Michelle Bachelet) បេក្ខជនសម្រាប់តំណែងអគ្គលេខាធិការអង្គការសហប្រជាជាតិ (UN) បន្ទាប់ និងជាអតីតប្រធានាធិបតីឈីលី នៅទីក្រុងប៉េកាំង កាលពីថ្ងៃព្រហស្បតិ៍។
លោក វ៉ាង ដែលជាសមាជិកនៃការិយាល័យនយោបាយនៃគណៈកម្មាធិការកណ្តាលបក្សកុម្មុយនិស្តចិន បាននិយាយថា ប្រទេសចិននឹងចូលរួមក្នុងការជ្រើសរើសអគ្គលេខាធិការអង្គការសហប្រជាជាតិបន្ទាប់ ក្នុងលក្ខណៈទទួលខុសត្រូវ និងស្ថាបនា ហើយនឹងខិតខំលើកកម្ពស់អង្គការសហប្រជាជាតិឱ្យរស់ឡើងវិញនូវអំណាច និងភាពរស់រវើករបស់ខ្លួននិងសម្របខ្លួនបានកាន់តែប្រសើរឡើងទៅតាមកាលៈទេសៈ និងទប់ទល់នឹងបញ្ហាប្រឈមថ្មីៗ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





