លោក លូកាស្សិនកូ៖ ការវាយប្រហារលើប្រទេសបេឡារុស្សនឹងផ្លាស់ប្តូរជម្លោះនៅអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ -- ប្រធានាធិបតីបេឡារុស្សលោក អាឡិចសាន់ដឺរ លូកាស្សិនកូ បានព្រមានថា ការវាយប្រហារលើប្រទេសបេឡារុស្សពីទឹកដីណាមួយនឹងមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើលក្ខណៈនៃជម្លោះនៅក្នុងប្រទេសអ៊ុយក្រែន។
យោងតាមទីភ្នាក់ងារសារព័ត៌មានរដ្ឋ BelTA បានឱ្យដឹងថា លោក លូកាស្សិនកូ បានប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីកិច្ចប្រជុំកំពូល EAEU នៅទីក្រុងអាស្តាណាថា «សូមព្រះជាម្ចាស់កុំឱ្យមានការវាយប្រហារយោធាណាមួយលើទឹកដីបេឡារុស្សពីទឹកដីណាមួយឡើយ។ បន្ទាប់មក សង្គ្រាមនៅអ៊ុយក្រែននឹងមានគុណភាពខុសគ្នាទាំងស្រុង»។
ប្រធានាធិបតីបេឡារុស្សបាននិយាយថា រដ្ឋអឺរ៉ុបកំពុងជំរុញលោក វ្ល៉ាឌីមៀរ ហ្សេលេនស្គី ប្រធានាធិបតីអ៊ុយក្រែន ធ្វើការគំរាមកំហែងចំពោះប្រទេសបេឡារុស្ស៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ស្ពុតនីក)





