អគ្គនាយកទីភ្នាក់ងារ IAEA សម្តែងការព្រួយបារម្ភអំពីការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើកប្រឆាំងនឹងរោងចក្រនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៦ -- លោក រ៉ាហ្វាអ៊ែល ហ្រ្គោសស៊ី អគ្គនាយកទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានសម្តែងការព្រួយបារម្ភរបស់លោកទាក់ទងនឹងការវាយប្រហារដោយយន្តហោះគ្មានមនុស្សបើក (ដ្រូន) ប្រឆាំងនឹងអគារទួរប៊ីននៃរោងចក្រថាមពលនុយក្លេអ៊ែរZaporozhye (ZNPP)។ នេះបើយោងតាមទីភ្នាក់ងារនេះបាននិយាយនៅលើបណ្តាញសង្គមអ៊ិច។
ទីភ្នាក់ងារ IAEA បានកត់សម្គាល់ថា «លោក រ៉ាហ្វាអ៊ែល ហ្រ្គោសស៊ីអគ្គនាយក បានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីឧប្បត្តិហេតុដែលត្រូវបានរាយការណ៍ ដែលនឹងធ្វើឱ្យប៉ះពាល់ដល់សសរស្តម្ភទាំង៧ ដែលមិនអាចខ្វះបានសម្រាប់ធានាសុវត្ថិភាពនុយក្លេអ៊ែរក្នុងអំឡុងពេលជម្លោះ ក៏ដូចជាគោលការណ៍ជាក់ស្តែងចំនួន៥ ដើម្បីការពាររោងចក្រ ZNPP ដែលបញ្ជាក់យ៉ាងច្បាស់ថា មិនគួរមានការវាយប្រហារណាមួយពី ឬប្រឆាំងនឹងរោងចក្រនោះទេ»។
លោក ហ្រ្គោសស៊ី បាននិយាយដែលត្រូវបានដកស្រង់សម្តីដោយទីភ្នាក់ងារថា «ការវាយប្រហារទីតាំងនុយក្លេអ៊ែរ គឺដូចជាការលេងជាមួយភ្លើង»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





