ជិះកង់ដើម្បីកុមារកម្ពុជា ចម្ងាយ៣១២គីឡូម៉ែត្រ មកដល់ខេត្តសៀមរាប
AKP សៀមរាប ថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦—








"ជិះកង់ដើម្បីកុមារកម្ពុជា អបអរសាទរទិវាកង់ពិភពលោក (World Bicycle Day) និងទិវាកុមារអន្តរជាតិ (International Children's Day)" ដែលបានចេញដំណើរចេញពីរាជធានីភ្នំពេញ នាព្រឹកព្រលឹមថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៦នេះ បានមកដល់មន្ទីរពេទ្យកុមារអង្គរ ក្នុងខេត្តសៀមរាប នៅល្ងាចថ្ងៃដដែល ដោយបាននាំយកថវិកាចំនួន ៣ ៣៣៣ដុល្លារអាម៉េរិក លើចម្ងាយផ្លូវ ៣១២គីឡូម៉ែត្រ ដោយមានអ្នកចូលរួមជិះប្រមាណ ១ ០០០នាក់។
រូបថត៖ យឹម សុវឌ្ឍនា





