អង្គការ WCS ចូលរួមការពារតំបន់អភិរក្សធម្មជាតិសំខាន់ៗចំនួន៥នៅកម្ពុជា
AKP ភ្នំពេញ ថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៦-- អស់រយៈពេលជាងពីរទសវត្សរ៍កន្លងទៅនេះ អង្គការ WCS កម្ពុជា បានចូលរួមចំណែកយ៉ាងមុតមាំក្នុងការអភិរក្សធនធានធម្មជាតិរបស់កម្ពុជា។

បច្ចុប្បន្ននេះអង្គការ WCS ចូលរួមការពារតំបន់អភិរក្សធម្មជាតិសំខាន់ៗចំនួន៥នៅកម្ពុជា។

ប្រភពពីអង្គការ WCS បានឱ្យដឹងនៅថ្ងៃ២៧ ខែឧសភា ឆ្នាំ២០២៦ថា មកដល់បច្ចុប្បន្ននេះ អង្គការ WCS បានសហការយ៉ាងជិតស្និទ្ធជាមួយស្ថាប័នរដ្ឋាភិបាល អាជ្ញាធរ សហគមន៍ អង្គការអភិរក្ស និងដៃគូអភិរក្សនានា ដើម្បីការពារប្រភេទសត្វព្រៃសំខាន់ៗដែលមានវត្តមាននៅតំបន់អភិរក្សធម្មជាតិសំខាន់ៗចំនួនប្រាំក្នុងប្រទេសកម្ពុជា។ តួយ៉ាង អង្គការ WCS បានចូលរួមចំណែកការពារ សត្វខ្សឹប នៅតំបន់វាលស្មៅជុំវិញបឹងទន្លេសាប សត្វត្រយងយក្ស នៅតំបន់ទេសភាពភាគខាងជើង សត្វទោចថ្ពាល់លឿង នៅដែនជម្រកសត្វព្រៃកែវសីមា សត្វកន្ធាយក្បាលកង្កែប នៅតាមដងទន្លេមេគង្គក្នុងខេត្តក្រចេះ និងស្ទឹងត្រែង សត្វអណ្តើកហ្លួងនៅតាមប្រព័ន្ធព្រែកស្រែអំបិល ព្រមទាំងប្រភេទសត្វព្រៃនានាដែលមានវត្តមាននៅតំបន់ទាំងនេះផងដែរ។

អង្គការ WCS សូមអរគុណចំពោះកិច្ចសហការដ៏ល្អប្រសើរនាពេលកន្លងមកក្នុងការចូលរួមចំណែកការពារកេរមរតកធម្មជាតិដ៏មានតម្លៃរបស់កម្ពុជា៕


ដោយ ណយ នឿន (ប្រភព៖ WCS)





