ការនាំចេញទឹកឃ្មុំរបស់ប្រទេសកៀហ្ស៊ីស៊ីស្ថានកើនឡើងទ្វេដងនៅក្នុងត្រីមាសទី១ ឆ្នាំ២០២៦
AKP ភ្នំពេញ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងធនធានទឹក កសិកម្មនិងឧស្សាហកម្មកែច្នៃបាននិយាយកាលពីថ្ងៃចន្ទថា ប្រទេសកៀហ្ស៊ីស៊ីស្ថានបាននាំចេញទឹកឃ្មុំចំនួន ១៥២,៨តោននៅក្នុងត្រីមាសទីមួយនៃឆ្នាំ២០២៦ដែលជាការកើនឡើងជាង ៧៨តោនធៀបនឹងឆ្នាំមុន។
ក្នុងរយៈពេលបីខែដំបូងនៃឆ្នាំ២០២៦ ប្រទេសកៀហ្ស៊ីស៊ីស្ថានបាននាំចេញទឹកឃ្មុំដែលមានតម្លៃ ៣៧,៣លានសូម (ប្រហែល ៤២៦.៦០០ដុល្លារអាម៉េរិក) ដោយប្រទេសអ៊ូសបេគីស្ថាននៅតែជាអ្នកនាំចូលទឹកឃ្មុំកៀហ្ស៊ីស៊ីស្ថានធំជាងគេ។
ក្រសួងបាននិយាយថា ខ្លួននឹងបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីគាំទ្រដល់ក្រុមហ៊ុនផលិតទឹកឃ្មុំក្នុងស្រុក ពង្រីកឱកាសនាំចេញសម្រាប់ផលិតផលក្នុងស្រុក កែលម្អស្តង់ដារគុណភាពផលិតផល ស្វែងយល់ពីទីផ្សារអន្តរជាតិថ្មីៗនិងបង្កើនភាពប្រកួតប្រជែងនៃការចិញ្ចឹមឃ្មុំកៀហ្ស៊ីស៊ីស្ថាន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





