វិមានក្រឹមឡាំង៖ រុស្ស៊ីត្រៀមខ្លួនរួចជាស្រេចសម្រាប់កិច្ចសន្ទនាជាមួយអឺរ៉ុប
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយប្រាប់សារព័ត៌មានតាសស៍ (TASS) អំពីកិច្ចពិភាក្សារបស់អឺរ៉ុបអំពីបេក្ខភាពសម្រាប់តួនាទីជាអ្នកចរចាជាមួយរុស្ស៊ីថា រុស្ស៊ីកំពុងស្តាប់សេចក្តីថ្លែងការណ៍ពីបណ្តារដ្ឋធានីរបស់អឺរ៉ុបថា ពួកគេនឹងត្រូវជជែកជាមួយទីក្រុងមូស្គូ ហើយវាបញ្ជាក់ពីការត្រៀមខ្លួនសម្រាប់កិច្ចសន្ទនាបែបនេះ។
លោកបាននិយាយថា «ជាការពិតណាស់ ក្នុងរយៈពេល ៣-៤សប្តាហ៍ចុងក្រោយនេះ យើងបានឮសេចក្តីថ្លែងការណ៍ពីលោក [ប្រធានាធិបតីហ្វាំងឡង់ អាឡិចសាន់ដឺរ] ស្ទ័ប ហើយយើងក៏បានឮសេចក្តីថ្លែងការណ៍ពីទីក្រុងប៊ែរឡាំងផងដែរថា មិនយូរមិនឆាប់ ចាំបាច់ត្រូវជជែកជាមួយរុស្ស៊ីដោយផ្ទាល់»។
លោក ប៉េសកូវ បានកត់សម្គាល់ថា «ជនជាតិរុស្ស៊ីត្រៀមខ្លួនចូលរួម។យើងជឿថា ការជជែកគ្នាតែងតែល្អជាងការនាំទៅរកការប្រឈមមុខដាក់គ្នាទាំងស្រុង ដែលជាអ្វីដែលជនជាតិអឺរ៉ុបកំពុងធ្វើនៅពេលនេះ។ ប្រសិនបើរបៀបនេះនៅក្នុងឥរិយាបថរបស់ជនជាតិអឺរ៉ុបផ្លាស់ប្តូរទៅជាកិច្ចសន្ទនាយើងនឹងស្វាគមន៍វា»។
លោក ប៉េសកូវ បាននិយាយថា ការពិតដែលថា កិច្ចពិភាក្សារបស់អ្នកជំនាញកំពុងដំណើរការនៅក្នុងសហភាពអឺរ៉ុបជុំវិញប្រធានបទនេះគឺជារឿងល្អ ដោយលោកបានបន្ថែមថា «ទើបតែប៉ុន្មានខែមុន សូម្បីតែកិច្ចពិភាក្សាបែបនេះក៏មិនបានកើតឡើងនៅអឺរ៉ុបដែរ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





