ហ្ស៊កដានីបញ្ជូនរថយន្តសង្គ្រោះបន្ទាន់ចំនួន ២៥គ្រឿងទៅកាន់ប្រទេសលីបង់
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ -- អង្គការសប្បុរសធម៌Hashemite Jordan (JHCO) កាលពីថ្ងៃព្រហស្បតិ៍ បានបញ្ជូនក្បួនរថយន្តជំនួយមនុស្សធម៌ចំនួន ២៥គ្រឿងទៅកាន់ប្រទេសលីបង់ ដើម្បីជួយកាត់បន្ថយស្ថានភាពមនុស្សធម៌កាន់តែអាក្រក់ទៅៗរបស់ប្រទេស។
យោងតាមអង្គការ JHCO បានឱ្យដឹងថា ការដឹកជញ្ជូននេះត្រូវបានសម្របសម្រួលដោយក្រសួងការបរទេស កងកម្លាំងប្រដាប់អាវុធ និងកម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិ ដើម្បីដឹកជញ្ជូនសម្ភារៈចាំបាច់ រួមទាំងទឹកដោះគោទារក និងថ្នាំពេទ្យ។
ជំនួយនេះមានគោលបំណងគាំទ្រវិស័យថែទាំសុខភាពរបស់ប្រទេសលីបង់ បង្កើនសន្តិសុខស្បៀងអាហារក្នុងស្រុក និងបំពេញតម្រូវការបន្ទាន់របស់កុមារ ចំពេលមានបញ្ហាប្រឈមផ្នែកសេដ្ឋកិច្ច និងសង្គមកើនឡើង។
អគ្គលេខាធិការអង្គការ JHCO លោក ហូសេន ស៊ីប្លី (Hussein Shibli) បាននិយាយថា ការបញ្ជូនក្បួនរថយន្តជំនួយជាបន្តបន្ទាប់ទៅកាន់ប្រទេសលីបង់ គឺឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់ប្រទេសហ្ស៊កដានីចំពោះបេសកកម្មមនុស្សធម៌របស់ខ្លួន។
អង្គការ JHCO ក៏បានសម្តែងការកោតសរសើរចំពោះអាជ្ញាធរស៊ីរីសម្រាប់ការសម្របសម្រួលការដឹកជញ្ជូនក្បួនរថយន្តជំនួយមនុស្សធម៌ឆ្លងកាត់ព្រំដែនចូលទៅក្នុងប្រទេសលីបង់ដោយរលូន និងមានប្រសិទ្ធភាព៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





