បេឡារុស្សបញ្ជាក់ជាថ្មីអំពីគោលការណ៍ចិនតែមួយ
AKP ភ្នំពេញ ថ្ងៃទី២២ ខែឧសភា ឆ្នាំ២០២៦ -- ក្រសួងការបរទេសបេឡារុស្ស កាលពីថ្ងៃពុធបានបញ្ជាក់ជាថ្មីអំពីការប្រកាន់ខ្ជាប់យ៉ាងម៉ឺងម៉ាត់របស់ប្រទេសបេឡារុស្សចំពោះគោលការណ៍ចិនតែមួយ។
ឆ្លើយតបទៅនឹងសំណួររបស់សារព័ត៌មាន Xinhua លោក រូស្លាន វ៉ារ៉ានកូវ (Ruslan Varankov) អ្នកនាំពាក្យក្រសួងបាននិយាយថា ដោយមានការណែនាំពីភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយជាមួយប្រទេសចិននិងកាតព្វកិច្ចអន្តរជាតិរបស់ខ្លួន ប្រទេសបេឡារុស្សគាំទ្រយ៉ាងម៉ឺងម៉ាត់នូវគោលការណ៍ចិនតែមួយ។
លោកបានសង្កត់ធ្ងន់ថា ប្រទេសបេឡារុស្សទទួលស្គាល់ថា មានតែប្រទេសចិនតែមួយប៉ុណ្ណោះនៅក្នុងពិភពលោក ហើយកោះតៃវ៉ាន់គឺជាផ្នែកមួយដែលមិនអាចកាត់ផ្តាច់បាននៃទឹកដីរបស់ខ្លួន។
លោក វ៉ារ៉ានកូវ បាននិយាយថា ប្រទេសបេឡារុស្សទទួលស្គាល់យ៉ាងខ្លាំងចំពោះសារៈសំខាន់នៃសេចក្តីសម្រេចលេខ ២៧៥៨ របស់មហាសន្និបាតអង្គការសហប្រជាជាតិ។ ប្រទេសបេឡារុស្សតែងតែគាំទ្រការបង្រួបបង្រួមរបស់ប្រទេសចិន គោរពអធិបតេយ្យភាព និងបូរណភាពទឹកដីរបស់ប្រទេសចិន និងប្រឆាំងនឹងការជ្រៀតជ្រែកពីខាងក្រៅគ្រប់ទម្រង់៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





