សម្តេចធិបតី៖ មកដល់ពេលនេះមានការកែទម្រង់នៅគ្រប់ក្រសួងស្ថាប័ន ដើម្បីបម្រើការងារឱ្យមានប្រសិទ្ធភាពជូនរដ្ឋ
AKP ភ្នំពេញ ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦--សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានគូសបញ្ជាក់ថា មកដល់ពេលមានការធ្វើកែកំណែទម្រង់នៅគ្រប់ក្រសួងស្ថាប័នដើម្បីធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពជូនរដ្ឋ ពោលគឺមិនមែនធ្វើកំណែទម្រង់ត្រឹមក្រោយសង្គ្រាមកន្លងមកនេះនោះទេ។
សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជាបានថ្លែងក្នុងពិធី “សម្ពោធដាក់ឱ្យ ប្រើប្រាស់ ជាផ្លូវការ អគារទីស្នាក់ការកណ្តាលថ្មីនៃអគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ចនិង ហិរញ្ញ វត្ថុ”នៅខណ្ឌជ្រោយចង្វារ នាព្រឹកថ្ងៃទី២១ ខែឧសភា ឆ្នាំ២០២៦ថា មកដល់ពេលនេះនៅតាម ក្រសួងស្ថាប័នរដ្ឋនានាបានធ្វើការកែទម្រង់ ដើម្បីធ្វើយ៉ាងណាឱ្យមានប្រសិទ្ធភាពក្នុងការបម្រើការងារជូនរដ្ឋ។ សម្តេចធិបតីបានបញ្ជាក់ថា៖«ការធ្វើកំណែទម្រង់នៅអគ្គនាយកដ្ឋានពន្ធមិនខុសពីការធ្វើកំណែទម្រង់រដ្ឋ«..»នៅក្នុងអាណត្តិនេះអាទិភាព១ វិធាន ជាគន្លឹះ សំខាន់គឺ ធ្វើកំណែទម្រង់សារធារណៈ ដោយធ្វើការវិភាគមុខងារនិងកំណែទម្រង់នៅបណ្តាស្ថាប័នមួយចំនួន។ ហើយខ្ញុំសូមបញ្ជាក់ថា យ៉ាងដូច្នេះថាគោលការណ៍កំណែទម្រង់នេះក៏មិនមែនជារឿងថ្មីនោះទេ ហើយមិនមែនធ្វើឡើងទើបតែចាប់ផ្តើមក្រោយសង្គ្រាមនោះទេ»។
សម្តេចធិបតីបានបន្ថែមថា គ្រប់ស្ថាប័ន បានចាប់ផ្តើមតាំងពីដើមអាណត្តិមកម្ល៉េះ ដោយមកដល់ពេលនេះបានធ្វើការចំនួន១៦ក្រសួង ស្ថាប័ន ធ្វើការកែសម្រួលហើយក្នុងនោះ គិតមកដល់ពេលនេះក្រោយពីពិនិត្យលើស្ថាប័ន១៦ ក៏បានធ្វើការកែសម្រួលដល់៣អគ្គនាយកដ្ឋាន និង៣០នាយដ្ឋាននៅតាមក្រសួងស្ថាប័នផ្សេងៗហើយនឹងបន្តធ្វើបន្តទៀត៕

ដោយ៖ ប៊ុនរិទ្ធ





