ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៣៥គ្រួសារ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ ពីសម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា
AKPកំពង់ចាម ទី១៨ឧសភា ឆ្នាំ២០២៦--ប្រជាពលរដ្ឋរងគ្រោះដោយខ្យល់កន្ត្រាក់ ៧៣គ្រួសារ ក្នុងស្រុកចំការលើ ទទួលបានអំណោយមនុស្សធម៌ របស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធានកាកបាទក្រហមកម្ពុជា នៅព្រឹកថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ តាមរយៈឯកឧត្តម អ៊ុន ចាន់ដា អភិបាលខេត្ត និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម ដោយមានការចូ លរួមពីឯកឧត្តម លោកជំទាវ អនុប្រធាន សមាជិក សមាជិកាគណ:កម្មាធិការសាខា នឹងក្រុមការងារ ។

ក្នុងឳកាសនោះ អញ្ជើញចុះជួបដោយផ្ទាល់ ឯកឧត្តម អ៊ុន ចាន់ដា អភិបាល ខេត្ត និងជា ប្រធានគណៈកម្មាធិការសាខាកាកបាទក្រហមកម្ពុជាខេត្តកំពង់ចាម បានចូលរួមសម្តែងការសោកស្តាយជាមួយគ្រួសាររងគ្រោះ និងបានពាំ នាំនូវផ្ដាំផ្ញើសួរសុខ ទុក្ខ និងការចូល រួម សោកស្តាយពី សំណាក់ប្រមុខដឹក ទាំងអស់ពិសេស សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទ ក្រហមកម្ពុជា ដែលជានិច្ចកាល សម្តេច លោកតែងតែយកចិត្តទុកដាក់គិតគូរចំពោះសុខទុក្ខប្រជាពលរដ្ឋរងគ្រោះ និងងាយរងគ្រោះបានចាត់តំណាង ចុះអន្តរាគមន៍ ផ្តល់ជំនួយសង្រ្គោះ ជួយសម្រាលទុក្ខលំបាក ទាន់ពេលវេលា តាមទិសស្លោក “ ទីណាមានទុក្ខលំបាក ទីនោះមានកាកបាទក្រហមកម្ពុជា " ។

ឯកឧត្តម អ៊ុន ចាន់ដា បានអំពាវនាវដល់ប្រជាពលរដ្ឋ ទាំងអស់ អោយបង្កើនការប្រុងប្រយ័ត្ន ខ្ពស់ការពារខ្លួន ផុតពីគ្រោះ ថ្នាក់ជាយថាហេតុណាមួយដល់អាយុជីវិតពិសេសនូវពេលមានភ្លៀងម្តងៗ តែងតែលាយលំ ផ្គរ រន្ទះ ពិសេស ខ្យល់កន្ត្រាក់ រួមនឹងការចូលរួមថែរក្សាសុខភាពឱ្យបានល្អនិងត្រូវ យកចិត្តទុកដាក់ក្នុងការបង្កបង្កើនផល ដាំដំណាំរួមផ្សំផ្សេងៗ ដើម្បីបង្កើនប្រាក់ចំណូល លើកកំពស់ជីវភាពក្នុងក្រុមគ្រួសារ។

ចំពោះអំណោយដែលជូន ពលរដ្ឋរងផលប៉ះពាល់ទាំង ៣៥គ្រួសារនោះ ក្នុង ១គ្រួសារទទួលបាន : អង្ករ ២៥គក្រ មី១កេស ត្រីខ ១យួរ ទឹកត្រី ១យួរ ទឹក សុីអុីវ ១យួរ ទឹកពិសាប្រណិត វី-អាក់ទីវ ១កេស និងឃីត ១សម្រាប់និងថវិកា បានផ្តល់ជូនតាមកម្រិតខូចខាត ៕

ដោយ៖ ឆាយម៉ុត





