ពលរដ្ឋខ្វះខាត ៥០គ្រួសារ នៅស្រុកព្រះនេត្រព្រះ ទទួលបានការគិតគូរ និងស្បៀងសង្គ្រោះក្នុងរដូវវស្សា
AKP បន្ទាយមានជ័យ ថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦-- នៅក្នុងស្មារតីសាមគ្គីភាព និងការប្តេជ្ញាចិត្ត «ទីណាមានទុក្ខ ទីនោះមានកាក បាទក្រហមកម្ពុជា» លោក កែវ ប៊ុនយឿន ប្រធានកិត្តិយសគណៈកម្មាធិ ការអនុសាខាកាកបាទក្រហមកម្ពុជា ស្រុកព្រះនេត្រព្រះ បានដឹកនាំក្រុមកា រងារ និងសហការី ចុះផ្ទាល់ដើម្បីសួរ សុខទុក្ខ និងផ្ដល់ស្បៀងសង្គ្រោះបន្ទាន់ ជូនដល់ប្រជាពលរដ្ឋដែលមានជីវភាពខ្វះខាតចំនួន ៥០គ្រួសារ ស្ថិតក្នុងឃុំភ្នំលៀប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ កាលពីព្រឹកថ្ងៃចន្ទ ទី១៨ ខែឧសភា ឆ្នាំ២០២៦ នេះ។

នៅក្នុងឱកាសជួបសំណេះសំណាលដ៏មានអត្ថន័យនោះ លោកប្រធានកិត្តិយ សគណៈកម្មាធិការអនុសាខាស្រុក បានពាំនាំនូវប្រសាសន៍ផ្តាំផ្ញើសាកសួរសុខ ទុក្ខប្រកបដោយក្តីនឹករលឹក និងអាណិតស្រឡាញ់បំផុតពីសំណាក់សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែនប្រធានកាកបាទក្រហមកម្ពុជាឯកឧត្តម ឌិត ទីណា ប្រធានកិត្តិយសសាខាខេត្តបន្ទាយមានជ័យឯកឧត្តម អ៊ុ រាត្រី ប្រធានគណៈកម្មាធិការសាខាខេត្តបន្ទាយមានជ័យ។
លោកបានគូសបញ្ជាក់ថា ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ តែងតែយកចិត្តទុកដាក់គិតគូរពីសុខទុក្ខ និងជីវភាពរស់នៅរបស់បងប្អូនប្រជាពលរដ្ឋគ្រប់ពេលវេលា គ្រប់កាលៈទេសៈ ដោយមិនប្រកាន់និន្នាការនយោបាយ អំបូរពូជសាសន៍ ឬពណ៌សម្បុរអ្វីឡើយ។
«កាកបាទក្រហមកម្ពុជាមានគ្រប់ទីកន្លែង សម្រាប់យើងគ្រប់ៗគ្នា ហើយយើងមិនបោះបង់បងប្អូនណាម្នាក់ឱ្យនៅឯកោឡើយ»។ នេះជាប្រសាសន៍បន្ថែមរបស់លោក កែវ ប៊ុនយឿនដែល បានសង្កត់ធ្ងន់។

ក្រៅពីការចែកទានសប្បុរសធម៌ លោកប្រធានអនុសាខាស្រុក ក៏បានឆ្លៀតឱកា សផ្ញើសារអប់រំ និងដាស់តឿនយ៉ាងស៊ីជម្រៅដល់បងប្អូនប្រជាពលរដ្ឋ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់លើកត្តាសំខាន់ៗក្នុងអំឡុងខែដែលមានភ្លៀងធ្លាក់ និងខ្យល់កន្ត្រាក់នេះ សូមបងប្អូនរួសរាន់ពិនិត្យ និងចងរឹតជួសជុលផ្ទះសម្បែងឱ្យបានរឹងមាំឡើងវិញ។ ទន្ទឹមនឹងនោះ ត្រូវជួយពិនិត្យភ្លើងចង្ក្រាន និងប្រព័ន្ធចរន្តអគ្គិសនីឱ្យបានច្បាស់លាស់ ដើម្បីបង្ការគ្រោះអគ្គិភ័យជាយថាហេតុ ដែលអាចធ្វើឱ្យប៉ះពាល់ដល់សេដ្ឋកិច្ចគ្រួសារ។
ចំពោះការថែទាំសុខភាព លោកបានរំលឹកឱ្យបងប្អូនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល តាមរយៈរូបមន្ត «តិចខ្លាញ់ តិចអំបិល តិចស្ករ» រួមផ្សំនឹងការហាត់ប្រាណជាប្រចាំ ពិសារអាហារឆ្អិនល្អ ជម្រះបរិស្ថានជុំវិញផ្ទះ និងគេងក្នុងមុងជានិច្ចដើម្បីការពារជំងឺគ្រុនឈាមនិងគ្រុនចាញ់។ ករណីមានបញ្ហាឈឺថ្កាត់ ត្រូវប្រញាប់ទៅពិនិត្យនិងព្យាបាលនៅមណ្ឌលសុខភាព ឬមន្ទីរពេទ្យបង្អែកដែលនៅជិតបំផុត។

ជំនួយមនុស្សធម៌ដើម្បីសម្រាលទុក្ខលំបាកដើម្បីជួយសម្រាលបន្ទុកជីវភាពប្រចាំថ្ងៃ គ្រួសារខ្វះខាតទាំង ៥០គ្រួសារ ទទួលបាននូវអំណោយឧបត្ថម្ភ រួមមានក្នុងមួយគ្រួសារៗទទួលបានអង្ករ ២៥ គីឡូក្រាម ,មី១ កេស ,ត្រីខ ៥ កំប៉ុង ,ទឹកស៊ីអ៊ីវ៣ ដប ,ទឹកត្រី៣ ដប |,ទឹកសុទ្ធ២ យួរ ។
កាយវិការមនុស្សធម៌ដ៏ទាន់ពេលវេលានេះ បាននាំមកនូវស្នាមញញឹម និងការដឹងគុណយ៉ាងជ្រាលជ្រៅពីសំណាក់ប្រជាពលរដ្ឋក្នុងឃុំភ្នំលៀប មកចំពោះកាកបាទក្រហមកម្ពុជា ដែលតែងតែជាបង្អែកដ៏កក់ក្តៅបំផុតរបស់ពួកគាត់ក្នុងគ្រាលំបាក៕
ដោយ ៖ឈុនសារ៉ាត





