ពិធីផ្សព្វផ្សាយគោលការណ៍ដាក់យោធិ នឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០២៦ - ២០២៧
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦--នៅមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព ព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា អនុប្រ ធានទី១ គណៈកម្មាធិការជាតិ និងជាអគ្គនាយកស្តីទីមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានធ្វើការផ្សព្វផ្សាយគោល ការណ៍ដាក់យោធិនឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២ ទៅក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទាឆ្នាំ២០២៦ - ២០២៧ ។

ក្នុងឱកាសនោះឯកឧត្តម ឧត្តមសេនីយ៍ទោ បានគូសបញ្ជាក់ថា ការជួបជុំគ្នាក្នុងថ្ងៃ នេះ គឺនៅក្នុងគោលបំណងផ្សព្វផ្សាយជាផ្លូវការ នៃគោលការណ៍ដាក់យោធិនឱ្យចូលសោធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២ ទៅក្រសួងសង្គ មកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា ឆ្នាំ២០២៦-២០២៧ ដើម្បីធានាឱ្យបាននូវការអនុវត្តទៅតាមផែនការកំណែ ទម្រង់ឱ្យមានប្រសិទ្ធភាពខ្ពស់ ក្រោមការដឹកនាំផ្ទាល់របស់ ឯកឧត្តម ឧបនាយ ករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា មានប្រសាសន៍ថា ក្នុងន័យនេះ ឯកឧ ត្តមសូមប្រកាស និងផ្សព្វផ្សាយនូវគោល ការណ៍ស្តីពីការដាក់យោធិនឱ្យចូលសោ ធននិវត្តន៍ និងផ្ទេរយោធិនប្រភេទ២ ទៅក្រសួងសង្គមកិច្ច ដោយប្រគល់ភារកិច្ចជូននាយកស្ថាប័ន កងឯកភាពចំណុះក្រសួងការពារជាតិធ្វើបច្ចុប្បន្នភាពចំ ពោះយោធិន ដែលស្ថិតនៅក្នុងការគ្រប់ គ្រងរបស់ស្ថាប័នកងឯកភាពខ្លួនឱ្យបានត្រឹមត្រូវ សុក្រិតអំពីយោធិនដែលដល់អា យុចូលសោធននិវត្តន៍តាមច្បាប់កំណត់ សុខភាពទ្រុឌទ្រោម និងបាត់បង់សមត្ថភាពការងារ ព្រមទាំងបានលើក ទឹកចិត្តដល់យោធិន ដែលមិនទាន់ដល់អាយុចូលសោធននិវត្តន៍ ហើយស្ម័គ្រចិត្តចូលសោធននិវត្តន៍មុនការកំណត់។
ឯកឧត្តមបានបន្តថា ចំពោះយោធិនដល់អាយុចូលនិវត្តន៍ មានសុខភាពល្អ មានឆន្ទៈខ្ពស់បំពេញការងារ អាចរក្សាទុកឱ្យនៅបម្រើការងារបន្តបានស្របតាមសេចក្តីត្រូវការចាំបាច់ និងមានការឯកភាពពីនាយកស្ថាប័ន មេបញ្ជាការកងឯកភាព ខណៈយោធិនមានជំនាញឯកទេស និងបទពិសោធន៍ការងារ ដែលមានសុខភាពល្អ មានឆន្ទៈក្នុងការបំពេញការងារ និងគោរពវិន័យបានល្អ អាចរក្សាទុកឱ្យនៅបម្រើការងារបន្តស្របតាមសេចក្តីត្រូវការចាំបាច់ ដោយមានការឯកភាពពីនាយកស្ថាប័ន មេបញ្ជាការកងឯកភាព និងក្របខ័ណ្ឌចាត់តាំងដែលបានកំណត់។

ឯកឧត្តម ឧត្តមសេនីយ៍ទោ សែម រតនា បានសម្តែងនូវការជឿជាក់យ៉ាងមុតមាំថា ឯកឧត្តម លោកជំទាវ អគ្គនាយករង នាយក នាយករង ប្រធាន អនុប្រធានជំនាញ នៃមជ្ឈមណ្ឌលជាតិរក្សាសន្តិ ភាព រួមទាំងនាយទាហាន នាយទាហា នរង និងពលទាហានទទួលជ្រាបជាព័ត៌មាន និងរួមគ្នាក្នុងការអនុវត្តទៅតាមផែនការកំណែទម្រង់ឱ្យមានប្រសិទ្ធភាពខ្ពស់បន្ទាប់ពីពិធីផ្សព្វផ្សាយនេះតទៅ៕
ដោយ៖ ចាន់ សុភឿន





