ក្រសួងមហាផ្ទៃផ្សព្វផ្សាយខ្លឹមសារគោលនយោបាយភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពដល់ថ្នាក់ដឹកនាំ មន្ត្រីរាជការក្រសួងអប់រំ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦--ខ្លឹមសារគោលនយោបាយ ភូមិ-ឃុំ-ស ង្កាត់មានសុវត្ថិភាពរបស់រាជរដ្ឋាភិបាលត្រូវបានផ្សព្វផ្សាយឱ្យបានជ្រួតជ្រាបបន្ថែមទៀតដល់ថ្នាក់ដឹ កនាំ មន្ត្រីរាជការក្រសួងអប់រំ យុវជន និងកីឡា ដោយឯកឧត្តម អ៊ូច ភា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមអភិសន្តិបណ្ឌិត ស សុខា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួង មហាផ្ទៃ នាព្រឹកថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៦ នៅវិទ្យាស្ថានជាតិអប់រំ។

ការផ្សព្វផ្សាយគោលនយោបាយនេះមានគោលបំណង ដើម្បីបញ្ជ្រាបការ យល់ដឹងអំពីគោលនយោបាយជាតិឱ្យបានកាន់តែទូលំទូលាយ និងដើម្បីកៀរគរការចូលរួមពីគ្រប់ភាគីពាក់ព័ន្ធទាំងអស់ ក្នុងការចូលរួមផ្សព្វផ្សាយ និងអនុវត្តគោលនយោបាយនេះឱ្យមានប្រ សិទ្ធភាព ស្របតាមឆន្ទៈ និងការប្ដេជ្ញាចិត្តរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការលើកកម្ពស់សុខសុវត្ថិភាពសង្គម អនា ម័យបរិស្ថាន សុខុមាលភាពប្រជាព លរដ្ឋ ការផ្តល់សេវាសាធារណៈ ការទប់ ស្កាត់នូវគ្រោះមហន្តរាយ គ្រោះ ថ្នាក់ចរាចរណ៍ ការឆ្លងរាលដាលនៃជំងឺកាចសហាវផ្សេងៗនៅគ្រប់កាលៈ ទេសៈ និងលើកទឹកចិត្តឱ្យមានការសម្របសម្រួលដោះស្រាយវិវាទនៅមូលដ្ឋានក្រៅប្រព័ន្ធតុលាការ ដើម្បីបង្កភាពអនុគ្រោះដល់ដំណើរការអភិវឌ្ឍសេដ្ឋកិច្ចសង្គមនៅតាមមូលដ្ឋាន និងឈានទៅបង្កើនល្បឿននៃការកាត់ បន្ថយភាពក្រីក្រ។

ក្នុងឱកាសនេះ ឯកឧត្តមរដ្ឋលេខាធិការ តំណាងលេខាធិការដ្ឋានគាំទ្រការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់មានសុវត្ថិភាពបានប្រគល់សៀវភៅណែនាំស្តីពីការអនុវត្តគោលនយោបាយ ភូមិ-ឃុំ-សង្កាត់ មានសុវត្ថិភាពចំនួន ១០០ក្បាលដល់ក្រសួងអប់រំ យុវជន និងកីឡាផងដែរ៕

ដោយ៖ ចាន់ សុភឿន (ប្រភព៖ ក្រសួងមហាផ្ទៃ)





