អ្នកនាំពាក្យក្រសួងកសិកម្ម៖ គម្រោងចិញ្ចឹមមាន់ស្រែសម្រាប់ ជួយស្តារ ជីវភាព ជនភៀសសឹកចំនួន៣ខេត្ត
AKPភ្នំពេញ ថ្ងៃទី១៥ ខែ ឧសភា ឆ្នាំ ២០២៦--ក្រសួងកសិកម្ម និងអាជ្ញាធរខេត្តព្រះវិហា របានបញ្ជាក់ពីការអនុវត្តគម្រោងចិញ្ចឹមមាន់ស្រែ សម្រាប់ជួយដល់ជន ភៀសសឹកដែលកំពុងរស់នៅតាមទីតាំងបណ្តោះអាសន្ន សំដៅយ៉ាងណាជួយលើកស្ទួយជីវភាពរបស់ពួកគាត់។

ឯកឧត្តម ឃឹម ហ្វីណង់ មន្រ្តីអ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទបានឱ្យដឹងថាតារយៈកិច្ចសហការដៃគូក្នុងនេះក្រសួងកសិកម្ម និងអាជ្ញាធរខេត្ត ព្រះវិហារកំពុងផ្សព្វផ្សាយពីគម្រោងចិញ្ចឹ មមាន់ស្រែជាសហគមន៍ ដើម្បីជួយស្តារជីវភាពដល់បងប្អូនប្រជាពលរដ្ឋភៀសសឹក នៅក្នុងទីតាំងជម្រកបណ្ដោះអា សន្ននៃខេត្តព្រះវិហារ។គម្រោងនេះនឹងជួយដោះស្រាយបញ្ហាជាបន្ទាន់ដើម្បីជួយដល់បងប្អូនជនភៀសសឹកចំនួន៣ ខេត្តគឺ ខេត្តបន្ទាយមានជ័យ ឧត្តរមាន ជ័យ និងព្រះវិហារ។

ប្រភពខាងលើនេះបានបញ្ជាក់ឱ្យដឹងថាតាមរយៈសមាសធាតុឆ្លើយតបនឹងស្ថានភាពអាសន្ន(CERC) នៃគម្រោងពិពិធកម្ម(CASDP) ដែលជាគម្រោងរបស់ក្រសួងកសិកម្ម ក្រសួងកសិកម្មនឹងផ្តល់ជួយការគាំទ្រគ្រប់ជ្រុងជ្រោយដល់បងប្អូនប្រជាពលរដ្ឋភៀសសឹកក្នុងតំបន់នេះ ទាំងលើការបង្ហាត់បង្រៀនបច្ចេកទេស ដើមទុនចំណាយលើការចិញ្ចឹម និងការភ្ជាប់ទីផ្សារទុកជាមុន ដើម្បីអាចចាប់យកមុខរបរចិញ្ចឹមមាន់ស្រែនេះបាន។

ឯកឧត្តម ឃឹម ហ្វីណង់បានឱ្យដឹងដែរថាតាមរយៈគម្រោងនេះនឹងមានការគាំទ្រដល់ជនភៀសសឹកមួយចំនួនដូចជា៖ផ្តល់ទ្រុងចិញ្ចឹមមាន់ស្តង់ដាចំនួន១, ពូជកូនមាន់ស្រែអាយុ២១ថ្ងៃចំនួន ១០០ក្បាល,ការគាំទ្រវ៉ាក់សាំងការពារជំងឺ,ចំណីសម្រាប់ចិញ្ចឹមមាន់មួយវគ្គដំបូង,ការបណ្តុះបណ្តាលបច្ចេកទេស និងការចុះតាមដានជាប់ជាប្រចាំ។

ជាមួយនឹងការអនុវត្តគម្រោងនេះដែរ ឯកឧត្តម ឃឹមហ្វីណង់បានឱ្យដឹងផងថានៅពេលការចិញ្ចឹមបានផលមកនោះគម្រោងនឹងធានាប្រមូលទិញយកវិញពេល ក្នុងតម្លៃសមរម្យផងដែរ៕
ដោយ៖មករា





