ឯកឧត្តម អ៊ុ រាត្រី៖ “អតីតយុទ្ធជន គឺជាគ្រឹះនៃសន្តិភាព ដែលសម្ដេចតេជោ និងសម្ដេចធិបតី តែងតែផ្ដល់អាទិភាព និងគិតគូរពីសុខទុក្ខជានិច្ច”
AKP បន្ទាយមានជ័យ ថ្ងៃទី១២ ខែឧសភាឆ្នាំ២០២៦--នៅក្នុងបរិយាកាសដ៏អធិកអធម និងពោរពេញដោយក្ដីរំភើប រដ្ឋបាលខេត្តបន្ទាយមានជ័យ បានរៀបចំពិធីអបអ រសាទរខួបលើកទី១៩ ទិវាអតីតយុទ្ធជន និងនិវត្តជនកម្ពុជា ដើម្បីតបស្នងសង គុណចំពោះវីរភាពដ៏ឧត្តុង្គឧត្តមរបស់បុព្វការីជនដែលបានលះបង់ដើម្បីជាតិមាតុភូមិ។
ពិធីនេះបានប្រព្រឹត្តទៅនាព្រឹកថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦ នៅសាលប្រជុំ (ក) សាលាខេត្តបន្ទាយមានជ័យ ក្រោមអធិបតីភាព ឯកឧត្តម ប្លែក វ៉ារីប្រធានក្រុមប្រឹក្សាខេត្ត និងជាអនុប្រធានកិត្តិយសសមាគមអតីតយុទ្ធជនខេត្ត និង ឯកឧត្តម អ៊ុ រាត្រីអភិបាលនៃគណៈអភិបាលខេត្ត និងជាប្រធានសមាគមអតីតយុទ្ធជនកម្ពុជាខេត្តបន្ទាយមាន ជ័យ ព្រមទាំងមានការអមដំណើរដោយលោកជំទាវ និងថ្នាក់ដឹកនាំមន្ទីរ-អង្គភា ពជុំវិញខេត្ត។

ថ្លែងក្នុងឱកាសដ៏មានអត្ថន័យនោះ ឯកឧត្តម អ៊ុ រាត្រី បានគូសបញ្ជាក់យ៉ាងច្បាស់ពីសន្តានចិត្តដ៏សប្បុរស និងការយកចិត្តទុកដាក់ដែលមិនអាចកាត់ថ្លៃបានពីសំណាក់ថ្នាក់ដឹកនាំជាតិ។
ឯកឧត្តមបានលើកឡើងថា បងប្អូនអតីតយុទ្ធជន និងនិវត្តជនទាំងអស់ តែងតែស្ថិតនៅក្នុងបេះដូងរបស់ សម្ដេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា និងជាប្រធានសមាគមអតីតយុទ្ធជននិងនិវត្តជនកម្ពុជា និង សម្ដេចកិត្តិព្រឹទ្ធប ណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន។

ឯកឧត្តមបានសង្កត់ធ្ងន់ថា សម្ដេចតេជោ និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែតាមដាន និងផ្សារភ្ជាប់សុខទុក្ខជាមួយបងប្អូនជានិច្ច មិនថាបងប្អូននៅទីជិត ឬទីឆ្ងាយឡើយ។
ទន្ទឹមនឹងនេះ សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និង លោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នីក៏បានបន្តមរតកនៃការយកចិត្តទុកដាក់នេះយ៉ាងខ្ជាប់ខ្ជួនបំផុត ដោយបានដាក់ចេញនូវគោល នយោបាយគាំ ពារ និងការលើកកម្ពស់ជីវភាពរស់នៅរបស់អតីតយុទ្ធជនឱ្យកាន់តែប្រសើរឡើងជាលំដាប់។

ឯកឧត្តមអភិបាលខេត្ត ក៏បានរំឭកដល់ស្មារតីលះបង់សាច់ស្រស់ ឈាមស្រស់ បូជាអាយុជីវិត និងបញ្ញាស្មារតីរបស់យុទ្ធជន យុទ្ធនារី និងអ្នកស្នេហាជាតិគ្រប់ជំនាន់។
ឯកឧត្តមមានប្រសាសន៍ថា សន្តិភាព និងការអភិវឌ្ឍដែលយើងកំពុងសោយ សុខនៅថ្ងៃនេះ គឺកើតចេញពីការលះបង់របស់លោកតា លោកយាយ អ៊ំ ពូ មីង ដែលជាអតីតយុទ្ធជន និងនិវត្តជនទាំងអស់។ ការរៀបចំទិវានេះ មិនមែនគ្រាន់តែជាពិធីបុណ្យធម្មតានោះទេ ប៉ុន្តែគឺជាការផ្ដល់កិត្តិយស និងការដឹងគុណយ៉ាងជ្រាល ជ្រៅបំផុតចំពោះវីរភាពដែលមិនអាចកាត់ថ្លៃបាន។

ក្រៅពីការរំឭកគុណូបការៈ ក្នុងអង្គពិធីក៏មានការប្រកាសសមាសភាពគណៈកម្មា ធិការសមាគមអតីតយុទ្ធជន និងនិវត្ត ជនកម្ពុជា ទាំង៩ ក្រុង/ស្រុក នៃខេត្តបន្ទាយមានជ័យផងដែរ។ នេះគឺជាយន្តការដ៏សំខាន់ក្នុងការបង្ខិតសេវាគាំពារឱ្យកាន់តែជិតដល់មូលដ្ឋាន ដើម្បីធានាថាគ្មានអតីតយុទ្ធជនណាម្នាក់ត្រូវបានបោះបង់ចោល ឬខ្វះការយកចិត្តទុកដាក់ពីសំណាក់រាជរដ្ឋាភិបាល និងសមាគមនោះឡើយ។
សូមបញ្ជាក់ថា ពិធីនេះមានការចូលរួមពីបងប្អូនអតីតយុទ្ធជន និងនិវត្តជនប្រមាណជិត ៣០០នាក់ ដែលនេះសបញ្ជាក់ឱ្យឃើញពីស្មារតីសាមគ្គីភាព និងការផ្សារភ្ជាប់គ្នាយ៉ាងជិតស្និទ្ធរវាងរដ្ឋបាលខេត្ត និងវីរជនជំនាន់មុន ក្នុងគោលដៅរួមគ្នាថែរក្សាសន្តិភាពឱ្យបានគង់វង្សសម្រាប់កូនចៅជំនាន់ក្រោយ៕

ដោយ៖ ឈុនសារ៉ាត





