ឯកឧត្តម អ៊ុក ឃ្នួច ប្រគល់ផ្ទះ២ខ្នង ជូនអតីតយុទ្ធជន និងគ្រួសារពលីនៅខេត្តបាត់ដំបង
AKP ភ្នំពេញ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២៦—ឯកឧត្តម អ៊ុក ឃ្នួច អគ្គលេខាធិការរង សមាគមអតីតយុទ្ធជន និងនិវត្តជនកម្ពុជា នៅថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២៦ បានដឹកនាំគណៈកម្មាធិការសមាគម អ.ន.ក.ខេត្តបាត់ដំបង ។

ឯកឧត្តម អ៊ុក ឃ្នួច មានប្រសាសន៍ថា ផ្ទះ២ខ្នងខាងលើនេះ ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធ បណ្ឌិត ប៊ុន រ៉ានី និង សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ក្នុងឱកាសនេះ ឯកឧត្តម រួមជាមួយក្រុមការងារ បាននាំយកគ្រឿងឧបភោគបរិភោគមួយចំនួនជូនអតីតយុទ្ធជន និងគ្រួសារជនពលីខាងលើផងដែរ ។

សូមបញ្ជាក់ថា ផ្ទះ២ខ្នង ប្រគល់ជូនអតីតយុទ្ធជន ទី១ឈ្មោះ នាក់ មិត្ត ភេទប្រុស រស់នៅ ភូមិព្រៃពពេល ឃុំគាស់ក្រឡ ស្រុកគាស់ក្រឡ និងផ្ទះទី២ ប្រគល់ឱ្យឈ្មោះ មោះ វ៉ិត ចិន ភេទស្រី អាយុ ៧៣ឆ្នាំ ជាគ្រួសារកងទ័ពពលី រស់នៅភូមិថ្នល់បត់ ឃុំឫស្សីក្រាំង ស្រុកមោងឫស្សី ខេត្តបាត់ដំបង ៕

ដោយ ណយ នឿន (ប្រភព៖សមាគមអតីតយុទ្ធជន)





