ក្រសួងការងារបើកការផ្សព្វផ្សាយប្រកាសលេខ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ជូនដល់អធិការការងារ និងមន្រ្តីផ្សះផ្សាវិវាទការងារ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២៦--លោកជំទាវ សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួង ការងារនិងបណ្តុះបណ្តា លវិជ្ជាជីវៈ បានអញ្ជើញជាអធិបតីក្នុងសិក្ខាសាលាផ្សព្វផ្សាយប្រកាសលេខ ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តា ល នាព្រឹកថ្ងៃទី៧ ខែឧសភា ឆ្នាំ២០២៦ ដោយមានការចូលរួមដោយផ្ទាល់ និងតាមប្រព័ន្ធនិម្មិត Zoom ពីថ្នាក់ដឹកនាំក្រសួង អធិការការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារទូទាំងប្រទេស សរុបចំនួន ២៦៤នាក់។

ថ្លែងក្នុងឱកាសនោះ លោកជំទាវរដ្ឋលេ ខាធិការប្រចាំការ បានបញ្ជាក់អំពីសា រសំខាន់នៃសិក្ខាសាលាផ្សព្វផ្សាយនាពេលនេះ ដែលមានគោលបំណង ១-ណែនាំអំពីខ្លឹមសារប្រកាសលេខ ០៩៨ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល ដែលកំណត់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងាររួម និងវិវាទបុគ្គលដោយក្រុមប្រឹក្សាអាជ្ញាកណ្តា ល និង២-ពង្រឹងការយល់ដឹង និងបង្កើនសមត្ថភាពមន្ត្រីក្រោមឱវាទក្រសួង ជាពិ សេសអធិការការងារ និងមន្ត្រីផ្សះផ្សាវិវាទការងារទាំងអស់អំពីនីតិវិធីនៃការដោះស្រាយវិវាទការងារ សំដៅធានាបាននូវប្រសិទ្ធភាពក្នុងការផ្តល់សេវាផ្សះផ្សាវិវាទការងារជូនដល់ភាគីវិវាទស្របតាមច្បាប់ជាធរមាន។

បន្ថែមពីលើនេះ លោកជំទាវរដ្ឋលេខា ធិការប្រចាំការលើកទឹកចិត្ត និងណែនាំឱ្យអធិការការងារ និងមន្រ្តីផ្សះផ្សាវិវាទការងារបន្តសិក្សាស្វែងយល់ និងពង្រឹងសមត្ថភាពបន្ថែមឱ្យបានច្បាស់លាស់អំពីបច្ចុប្បន្នភាពនីតិវិធីនៃការដោះ ស្រាយវិវាទការងាររួម និងវិវាទបុគ្គល ដើម្បីចូលរួមចំណែកក្នុងការពង្រឹងការអនុវត្តច្បាប់ប្រកបដោយសង្គតិ ភាព។

សូមបញ្ជាក់ផងដែរថា បច្ចុប្បន្នក្រុម ប្រឹក្សាអាជ្ញាកណ្តាលអាចទទួលដោះ ស្រាយវិវាទបុគ្គលដែលផ្សះផ្សាមិនសះជាដោយមន្រ្តីផ្សះផ្សាវិវាទការងារស្របតាមនីតិវិធី និងវិធានដែលកំណត់ក្នុងប្រកាសលេខ០៩៨/២៦ ក.ប/ប្រ.ក.វ.ក ចុះថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២៦ ស្តីពីក្រុមប្រឹក្សាអាជ្ញាកណ្តាល៕
ដោយ៖ ប៊ុនរិទ្ធ, ប្រភព៖ ក្រសួងការងារ





